នៅពីក្រោយរបងលួសបន្លារបស់ពន្ធនាគារតៃប៉ិះ អ្នកទោសមួយក្រុមកំពុងឈ្ងោកធ្វើការនៅម៉ាស៊ីនដេរ ដោយធ្វើការហួសម៉ោងដើម្បីផលិតចេញម៉ាស់មុខចំពេលពិភពលោកផ្ទុះជម្ងឺកូវីដ-១៩។
តាមធម្មតា បុរសអ្នកទោសទាំងនេះដេរសម្លៀកបំពាក់អ្នកទោសនៅរោងចក្រក្នុងទីក្រុងតាវយួន។តែក្រោយការផ្ទុះវីរុសកូរ៉ូណាមក ពួកគេបានដូរមកដេរម៉ាស់មុខចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមក។
ខ្លួនឯងពាក់ម៉ាស់ផងដែរ អ្នកទោសវ័យ៥០ឆ្នាំម្នាក់ឈ្មោះយូ បាននិយាយថា ពេលកំពុងធ្វើការគាត់ទុកសុខទុក្ខរបស់ក្រុមគ្រួសារនៅនឹងបេះដូង។លោកថា«ពេលពួកគេមកសួរសុខទុក្ខលោក ពួកគេបានត្អូញត្អែរថាពិបាករកទិញម៉ាស់ពាក់។ខ្ញុំបានប្រាប់ទៅពួកគេវិញថា “ប៉ានឹងផលិតម៉ាសនៅទីនេះ ហើយកូនប្រហែលជាមានឱកាសប្រើវា»។
លោកបានបន្តថា «រាល់ពេលខ្ញុំដេរម៉ាស់ ខ្ញុំគិតថា វាអាចនាំសុវត្ថិភាពដល់គ្រួសាររបស់ខ្ញុំ»។
យូ បច្ចុប្បន្នកំពុងជាប់គុកបាន១០ឆ្នាំហើយចំពោះទោសជាប់គុក២៣ឆ្នាំដោយសារមានអាវុធនិងថ្នាំញៀន។
បណ្តាគុកនៅតៃវ៉ាន់ ធម្មតាប្រើពួកអ្នកទោសផលិតចាប់ពីអាហាររហូតដល់សម្លៀកបំពាក់និង សាប៊ូ។វាជាកម្មវិធីបង្រៀនអ្នកទោសអោយមានជំនាញព្រមទាំងរកចំណូលសំរាប់សងសំណងជនរងគ្រោះនិងជួសជុលកែលម្អគុក៕ប្រែសម្រួល៖វាសនា
ដែលពួកអ្នកទោសផលិត ត្រូវលក់ចេញប្រមាណ០,៨៣ដុល្លារក្នុងមួយម៉ាស់និងអ្នកទោសត្រូវបានផ្តល់កំរៃតិចតួចសំរាប់ការចាយវាយក្នុងគុក