ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃពុធទី១១ ខែមីនានេះបានប្រកាសអំពីករណីស្លាប់ លើកដំបូងដោយសារវីរុសកូវីដ-១៩នៅក្នុងប្រទេសនេះ ។ អ្នកដែលស្លាប់នេះ គឺជាស្ត្រីបរទេសអាយុ៥៣ឆ្នាំ ដោយមានបញ្ហាសុខភាពជាច្រើន ដែល រួមទាំងជំងឺលើសឈាម ទឹកនោមផ្អែម និងជំងឺសួតជាយូរឆ្នាំមកហើយ ។
ការស្លាប់នេះកើតឡើងតែជាងមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីប្រទេសនេះបានប្រកាសពីករណីឆ្លងវីរុសនេះជាលើកដំបូងរបស់ខ្លួន។ការឆ្លងកូវីដ-១៩ដែលមានការបញ្ជាក់នៅឥណ្ឌូនេស៊ីឥឡូវ មានចំនួន២៧ករណី ។
អ្នកនាំពាក្យអង្គភាពប្រយុទ្ធប្រឆាំងកូវីដ-១៩ បាននិយាយថា”ស្ថានទូត បានបញ្ជាក់អំពីករណីស្លាប់នេះ “។
លោក មិនបានបញ្ជាក់ប្រាប់សញ្ជាតិនៃអ្នកស្លាប់នេះទេ ប៉ុន្តែបាននិយាយថាស្ត្រីនេះ បានស្លាប់កាលពីព្រឹកថ្ងៃពុធនេះ៕ប្រែសម្រួល៖សុខា

ស្ត្រីជិះម៉ូតូពាក់ម៉ាសការពារវីរុសកូវីដ-១៩ នៅទីក្រុងបាន់ដា អាចេ ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារ