Home ព័ត៌មានជាតិ សន្តិសុខ ​បើក​ម៉ូតូ​លឿ...

​បើក​ម៉ូតូ​លឿន​បុក​ថ្ម​ចែកផ្លូវ​ស្លាប់​ម្នាក់​រងរ​បួស​ធ្ងន់​ម្នា​ក់នៅ​ក្រុង​បាវិត​

វ៉ៃ​កូ​/​ស្វាយរៀង​៖​បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​និង​ស្ត្រី​ម្នាក់ទៀត​បាន​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ដែល​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០២០​នៅត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥៩-១៦០​ស្ថិត​ក្នុងភូមិ ត្រពាំង​ផ្លុ​ង សង្កាត់ បាទី ក្រុង បាវិត ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​នៅ​មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា សេរី​២០១៥ ពាក់​ស្លាក​លេខ​ស្វាយរៀង​1G3880​ជិះ​គ្នា​២​នាក់​បើកបរ​ដោយ​ឈ្មោះ​សុខ​ញឹក​ភេទ​ប្រុស​៣៦​ឆ្នាំ​។​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏បាន​បុក​នឹង​ថ្ម​ចែកផ្លូវ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​និង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ​រិ​ន​រឿន​ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​បណ្តាល​ឱ្យស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​

​បច្ចុប្បន្ន​អ្នករងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង​។​រីឯ​សាកសព​ត្រូវបាន​សមត្ថកិច្ច​យើង​យកមក​តម្កល់ទុក​នៅ​វត្ត​ពោធិ​ថ្មី​ស្ថិតក្នុង​ភូមិ​ច្រក​លាវ​សង្កាត់​បាវិត​ក្រុង​បាវិត​ខេត្តស្វាយរៀង​ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​វិស័យ​ម្ហូបអាហារ នៅ​កម្ព...

​ដោយៈ ពៅ​និមល / ភ្នំពេញៈ ...

ជើងហោះហើរ​រាប់រយ​ត្រូវ​លុ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

​គណៈកម្មាធិការ​ពិគ្រោះ​យោ...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

​ស្លាប់​១​នាក់ របួសធ្ងន់​...

​ដោយៈ ប​,​ជ័យ​/ បន្ទាយ​មា...