Home ព័ត៌មានជាតិ សន្តិសុខ ​បើក​ម៉ូតូ​វ៉...

​បើក​ម៉ូតូ​វ៉ា​គ្នា​ដួល​បែកក្បាល​ស្លាប់​ម្នាក់​របួស​ពីរ​នាក់​នៅ​រតនគិរី​

ដោយ​:​សុវណ្ណ​/​រតនគិរី​៖​គ្រោះថ្នាក់​ចរាចរ​មួយ​ដោយមាន​យុវជន​ពីរ​នាក់​បើក​ម៉ូតូ​វ៉ា​គេ​ណ្ដា​ល​ឱ្យ​កៀរ​ម៉ូតូ​មួយទៀត​ដួល​បោក​ក្បាល​ស្លាប់​ម្នាក់​របួស​ពីរ​នាក់​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​ផ្លូវជាតិ​លេខ​៧៨​សង្កាត់​កាចា​ញ​ក្រុង​បាន​លុង​ខេត្តរតនៈគិរី​កាល​ព្រលប់​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០២០​។​

​ជន​ដែល​ស្លាប់​មានឈ្មោះ​វ៉ាន់​ឆេង​ហួង​ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ​ជនជាតិខ្មែរ​មុខរ​បរជាកសិករ​មាន​ទីលំនៅ​ភូមិ​១​សង្កាត់​កាចា​ញ​ក្រុង​បាន​លុង​។​ឯ​ពីរ​នាក់​ទៀត​បាន​រងរ​បួង​ធ្ងន់​មានឈ្មោះ​ឡង​ឈួ​ង​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​និង​ឈ្មោះ​សាំង​ស៊ីន​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ពួកគេ​ជា​ជនជាតិ​គ្រឹ​ង​មាន​ទីលំនៅ​ឃុំ​តា​អង​ស្រុក​កូន​មុំ​ខេត្តរតនគិរី​។​

ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​កាលពី​វេលា​ម៉ោងជាង​ប្រាំមួយ​ល្ងាច​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០២០​គេ​ឃើញ​ជនរងគ្រោះ​បាត់បង់​ជីវិត​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ពី​កើ​តទៅ​លិច​តាម​ផ្លូវជាតិ​លេខ​៧៨​ពេល​បើក​ទៅដល់​ខាងមុខ​សាលារៀន​បុរី​កម្មករ​មួយ​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត​ដែល​ជិះ​គ្នា​ពី​នាក់​បាន​បន្ថែម​ល្បឿន​រួច​វ៉ាង​ទៅខាង​ស្ដាំ​ង​ធ្វើ​ឲ្យ​ទៅ​ទាក់​ម៉ារ​វេណ​ម៉ូតូ​ខាងមុខ​បណ្ដាលឱ្យ​ដួល​ទាំងពីរ​គ្រឿង​។​

​លោក​សួន​សាវុធ​មេ​ប៉ុស្ដិ៍​ប៉ូលិស​រដ្ឋបាល​សង្កាត់​កាចា​ញ​បាន​ប្រាប់​អ្នកយកព័ត៌មាន​រស្មី​កម្ពុជា​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បង្កឡើង​ដោយ​ក្រុមយុវជន​ពី​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​បើក​វ៉ា​គេឯង​ហើយ​ជ្រុល​ទៅ​គារ​ម៉ូតូ​របស់​ឆេង​ហួង​ដែល​ជិះ​ស្រប​ទិស​បណ្ដាលឱ្យ​ដួល​របួស​ធ្ងន់ធ្ងរ​ទាំងសងខាង​ហើយ​ឆេង​ហួង​បាន​ស្លាប់​តាមផ្លូវ​ពេល​បញ្ជូនទៅ​ពេទ្យ​វៀតណាម​។​

លោក​មេ​ប៉ុស្ដិ៍​បាន​បន្ដថា​យុវជន​ពីរ​នាក់​ដែល​ជិះ​ម៉ូតូ​បង្ក​ពួកគេ​ម្នាក់​បាក់ជើង​និង​ម្នាក់​បាក់ដៃ​បច្ចុប្បន្នកំពុង​ព្យាបាល​របួស​នៅ​ពេទ្យ​ឯកជន​មួយ​ក្នុង​ខេត្តរតនគិរី​។​ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង​យកទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍​រងចាំ​ធ្វើការ​ដោះស្រាយ​តាមច្បាប់​ចរាចរ​ផ្លូវគោគ​៕S/

​ ​ ​ម៉ូតូ​និង​សព​វ៉ាន់ ឆេង​ហួង​ក្រោយ​កើតហេតុ​(​រូបថត​សុវណ្ណ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោង​ម៉ាស៊ីនកិនស្រូវ​មួយកន...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

អភិបាលខណ្ឌ​កំបូល នាំយក​សៀ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

ឃាត់ខ្លួន​ជនសង្ស័យ ពីរ​នា...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...

EL : Arsenal, Leicester, ...

​ប្រែ​សម្រួល : កញ្ញា​ដា...