​ទិវា​នារី​អន្តរជាតិ​៨​មីនា​«​មាន​សន្តិភាព​មានការ​លើកកម្ពស់​សម​ភាព​យេនឌ័​»

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ​ថ្លែង​ក្នុង​ពិធី​អបអរ​សារ​ទរ​ខួប​លើក​ទី​១០៩​ទិវា​នារី​អន្តរជាតិ​៨​មីនាឆ្នាំ​២០២០​ក្រោម​ប្រធានបទ​«​មាន​សន្តិភាព​មានការ​លើកកម្ពស់​សម​ភាព​យេនឌ័​»​។​ដែល​បាន​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០​។​

លោក​ទេសរដ្ឋមន្ត្រី មាស សុភា បាន​ថ្លែងថា «​ការរក្សាបាន​នូវ​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ គឺជា​ភាពចាំបាច់​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ប្រទេសមួយ​មានលទ្ធភាព​ផ្តោត​យកចិត្តទុកដាក់​ទៅលើ​កិច្ចអភិវឌ្ឍន៍​សង្គម និង​សុខ​មាល​របស់​ប្រជាជន​។ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​ប្រមុខ​រាជរដ្ឋាភិបាល បាន​នាំមក​នូវ​សន្តិភាព​ពេញលេញ​គ្របដណ្តប់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​គ្មាន​តំបន់អប្បគមន៍​គ្មាន​ការបែងចែក​ទឹកដី​ដូច​មុន​ទៀត​ទេ​»​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ​លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ដើម្បី​ផ្ញើជូន​ដល់​អង្គពិធី​ទាំងមូល​ក៏ដូចជា​ផ្ញើរ​ជូន​ដល់​ប្រជាពលរដ្ឋ​ជាពិសេស​ស្ត្រី​នៅក្នុង​ខេត្តព្រះវិហារ​នេះ នៅក្នុង​ឱកាស​ខួប​១០៩​ទិវា​៨​មីនា​ថ្ងៃ​សិទ្ធ​នារី​នាពេលនេះ​។​

​ជាមួយគ្នា​នោះ​លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​បាន​ថ្លែង​បញ្ជាក់ទៀតថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ក្នុងការ​ខិតខំ​សម្រេច​ឲ្យ​បាន​លើ​គោលដៅ​ចំនួន​៣​រួមមាន​៖*​ការមិនទទួលបាន​នូវ​សេវា​ពន្យា​កំណើត​។​អត្រា​មរណភាព​មាតា​,​អំពើហិង្សា​ទាក់ទង​និង​យេនឌ័រ​និង​អំពើហិង្សា​ផ្លូវភេទ​និង​គ្រប់​ទម្រង់​នៃ​ការរើសអើង​លើ​ស្ត្រី​និង​ក្មេងស្រី​។​ដែល​ទាំងនេះ​គឺជា​របៀប​វិ​រៈ​ដ៏​ចម្បង​ដែល​ត្រូវ​សម្រេច​ឱ្យបាន​នៅក្នុង​ឆ្នាំ​២០៣០៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​...

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...

ពិតជា​ស្ចា​រ្យ​មែន​! អតិ...

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ប...

ដំរី​ឈ្មោល​ខា​វ៉ាន់​ពី​ប៉...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ស...