ដោយៈភ្នំដែក/ព្រះវិហារ៖កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារមួយក្រុមបានចុះជួយសាងសង់សាលាបឋមសិក្សា១ខ្នងធ្វើអំពីឈើប្រកស័ង្កសីស្ថិតនៅភូមិក្រវ៉ាន់ស្រុកជ័យសែនកាលពីព្រឹកថ្ងៃទី១១ខែមីនាឆ្នាំ២០២០។
មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារបានឱ្យដឹងថាដោយមើលឃើញពីទុក្ខលំបាករបស់សិស្សានុសិស្សដែលកំពុងចង់សិក្សាហើយខ្វះសាលារៀន។លោកឧត្តមសេនីត្រីយ៍កងសៅគុណមេបញ្ជាកងរាជអាវុធហត្ថខេត្តព្រះវិហារបានដឹកនាំកម្លាំងចុះជួយសាងសង់សាលាបឋមសិក្សា១ខ្នងធ្វើអំពីឈើប្រកស័ង្កសីរាបឥដ្ឋសាបក្រោមដោយលើកឡើងបញ្ឈចេញជារូរាងហើយ។
ទាំងនេះជាការជួយគ្នាក្នុងការលំបាកទោះតិចតួចក៏អាចជួយបានមួយគ្នាផងដែរ។ប្រទេសមានសន្តិភាពការរីកចម្រើនទៅមុខកាន់តែប្រសើរជាលំដាប់ «អគុណសន្តិភាព»៕S/