Home ព័ត៌មានជាតិ សន្តិសុខ នារី​ម្នាក់​ដ...

នារី​ម្នាក់​ដែល​ឃាត់ខ្លួន​រឿង​ផ្សាយ​ព័ត៌មាន​ថា​អ្នក​សៀមរាប​១​គ្រួសារ​ឆ្លង​វីរុស​បាន​ដោះលែង​វិញ​ហើយ​

ដោយៈ​អង្គរតូច​/​សៀមរាប​៖​នារី​ម្នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​រឿង​បង្ហោះ​ព័ត៌មាន​ថា​អ្នកភូមិ​ព្រៃ​គុយ​នៃ​ខេត្តសៀមរាប​មួយ​គ្រួ​សារបាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ត្រូវបាន​ដោះលែង​វិញ​ហើយ​បន្ទាប់ពី​នាង​បាន​សារភាព​និង​ទទួលស្គាល់​កំហុស​។​
​មន្ត្រីនគរបាល​ខេត្ត​បានឱ្យដឹងថា​នារី​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ​ថៃ​ឆ​យឿន​ទីលំនៅ​ភូមិ​ជ្រៃ​ឃុំ​ក​ណ្តែ​ក​ស្រុក​ប្រាសាទបាគង​។​នាង​ត្រូវបាន​ដោះ​លែងឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ​បន្ទាប់ពី​បាន​សារភាព​និង​ទទួលស្គាល់​កំហុស​ព្រមទាំង​មានការ​សុំ​ធានា​ពី​បងថ្លៃ​របស់ខ្លួន​ផង​។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​៩​ខែមីនា​នារី​នេះ​បាន​បង្ហោះ​ព័ត៌មាន​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដោយ​សរសេរថា​អ្នកភូមិ​ព្រៃ​គុយ​មួយ​គ្រួ​សារបាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​។​មានកូន​គាត់​រៀន​នៅ​សាលា​ស្វាយ​ធំ​សូម​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​ផង​ណា​ព្រោះ​ពួកគាត់​មិនដឹង​បាន​ដើរ​ចម្លង​អ្នកណាខ្លះ​ទេ​។​ក្រោយពេល​នាង​បង្ហោះ​ព័ត៌មាន​ក្នុង​ហ្វេ​ស​ប៊ុ​ក​បែបនេះ​រួចមក​នៅ​ថ្ងៃ​ដដែល​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។​

​តាមរយៈ​ការសាកសួរ​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​បង្ហោះ​និង​ចែកចាយ​ព័ត៌មាន​មិន​ពិត​នៅលើ​បណ្តាញ​សង្គម​ពិតប្រាកដ​មែន​។​ក្នុងការ​បង្ហោះ​នេះ មាន​គោលបំណង​ចង់ឱ្យ​អ្នកភូមិ​មានការ ការពារ​ខ្លួន​ដោយ​មិនបាន​ដឹងថា​ខ្លួន​បាន​បង្ហោះ​នូវ​ព័ត៌មាន​មិន​ពិត​នោះទេ​។​ដោយសារ​ខ្លួន​គាត់​ផ្ទាល់​បាន​ស្តាប់ឮ​ពី​គេ​ដោយ​មិនបាន​ដឹងថា​ព័ត៌មាន​នោះ ពិត​ឬ​មិន​ពិត​នោះឡើយ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...