Home ព័ត៌មានជាតិ សន្តិសុខ ​នគរបាល​រឹតបន...

​នគរបាល​រឹតបន្តឹង​ច្បាប់​ចរាចរ​ចំពោះ​អ្នករឹងរូស​មិន​គោរព​ច្បាប់​

ដោ​យះ​គ្រញូង​/​បាត់ដំបង​៖​កាលពី​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០២០​កម្លាំង​នគរបាល​ចរាចរ​ខេត្ត​ដឹកនាំ​ដោយ​លោក​ស្នង​កសរ​រង​ទទួល​សណ្តាប់ធ្នាប់​បាន​ចុះ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរ​ដែល​ចូល​ជា​ធរមាន​ជា​យូរ​ឆ្នាំ​មក​ហើយដោយ​ចាប់ផ្ដើម​រៀបចំ​សណ្ដាប់ធ្នាប់​លើកដំបូង ចំពោះ អ្នក ជិះ ម៉ូតូ និង អ្នកបើកបរ រថយន្ត ដែល មិន គោរព ច្បាប់​( មិន ពាក់មួក សុ វត្ថិ​ភាពមិន​ពាក់​ខ្សែក្រវាត់​ការពារ​និង​ជិះ​បញ្ច្រាសទិស​) នៅ ត្រង់ ចំណុច ផ្សារ ធំ បាត់ដំបង​ក្នុង ក្រុង បាត់ដំបង​។​

​លោក ឧ​ត្ត​ម សេនី យ៍​ត្រី ប៉ែន ឬ ទ្ធី ស្នងការ រង ខេត្ត​ទ ទួល ផែន សណ្ដាប់ធ្នាប់​បាន មាន ប្រសា ស ន៍ ថា នេះ ជា ការ ចាប់ផ្ដើម អនុវត្ត ច្បាប់ ចរាចរ​និង​សណ្ដាប់ នៅ តាម ដងផ្លូវ នានា​នៅក្នុង​ក្រុង​បាត់ដំបង ជា ពិសេស នៅ ម្ដុំ ផ្សារណាត់ នេះ តែ ម្ដង ។

​សូម បញ្ជាក់ ថា ផ្សារ ធំ បាត់ដំបង ( ផ្សារណាត់ ) ជា ផ្សារ របស់ « រដ្ឋ » ដែល មា នទី តាំងនៅ ចំ កណ្ដាល ក្រុង បាត់ដំបង តែ បច្ចុប្បន្ន ផ្សារ នេះ ត្រូវ រដ្ឋ ប្រគល់ សិទ្ធិ​ឱ្យ ទៅ ក្រុមហ៊ុន ឯក ជន គ្រប់គ្រង ជំនួស វិញ​។ ប៉ុន្តែ ក្រុមហ៊ុន ឯកជន នេះ ហាក់ មិន បាន គោរព ឬ​អនុវត្ត ទៅ តាម សៀវភៅ បន្ទុក​និង​កិច្ចសន្យាជួល​រវាង​ភាគី​រដ្ឋ​និង​ភាគី​ក្រុមហ៊ុន​ឡើយ​។​ភាគី​ក្រុមហ៊ុន​មិនបាន​រៀបចំ​សណ្ដាប់ធ្នាប់​លើ​ដងផ្លូវ​ជុំវិញ​ផ្សារ និង​ថែទាំ អនាម័យ​ឱ្យបាន ល្អ ទេ​។

​ផ្ទុយ ទៅ វិញ អ្នក ទ ទូល សិទ្ធិ​វិនិយោគ លើ ផ្សារ នេះ មិន បាន គោរព ឬ អនុវត្ត តាម ការ ណែនាំ នៅ ក្នុង សៀវភៅ បន្ទុក ឬ កិច្ចសន្យាជួល ឡើយ បែរជា រៀបចំ​ឱ្យមាន​ការ លក់ដូរ យ៉ាង អ​នា ធិ ប តេ យ្យ​ដោយ​ដាក់​កន្លែងផ្ញើម៉ូតូ​២​ទៅ​៣​ជួរ​ធ្វើ​ឲ្យ​ស្ទះចរាចរណ៍​ជា​ញឹកញាប់​៕S/

​រូប​ថ​តះ​នគរបាល​ចរាចរណ៍​ចាប់​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ចំពោះ​អ្នករឹងរូស​មិន​គោរព​ច្បាប់​
​ការលក់ដូរ​រញ៉េរញ៉ៃ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

Spursឡើង​មក​លេខ​១ ក្រោយ​ស...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អញ្...

​ដោយៈ​តារា​រិ​ទ្ធ​-​គ...

យុទ្ធនាការ​ «​ស្អាត​ជា​ទម...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ករណី​ពុល​ស្រា​នៅក្នុង​ស្រ...

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្...