​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ទឹកធ្លាក់​ធម្មជាតិ​ស្រែអំពិល​

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​លោក​សាយ​សំ​អាល់​បាន​ដឹកនាំ​ក្រុមការងារ​រួម​និង​អាជ្ញាធ​មូល​ល​ដ្ឋា​ន​ខេត្ត​ស្រុក​ឃុំ​និង​សហគមន៍​ត្រួត​ពិនិត្យមើល​តំបន់​ទឹកធ្លាក់​ធម្មជាតិ​ទឹកធ្លាក់​ស្រែអំពិល​ស្ថិត ក្នុងភូមិ​ក្ដុល ឃុំ​ក្តុល​សែន​ជ័យ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។​

​នៅក្នុង​ការចុះ​ត្រួតពិនិត្យ​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បាន​កោតសរសើរ​និង​លើកទឹកចិត្ត​ដល់​អាជ្ញាធរខេត្ត​អាជ្ញាធរ​ស្រុក​ឃុំ​និង​សហគមន៍​ទឹកធ្លាក់​ស្រែអំពិល​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​អភិរក្ស​និង​អភិវឌ្ឍ​តំបន់​ទេ​ចរណ៍​មួយ​នេះ​។​ឱ្យមាន​សោភ័ណ​ភាពល្អ​និង​បរិស្ថាន​ល្អ​ដើម្បី​បំរើសេវា​កម្ម​ជូន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មកលេង​កម្សាន្ត​យ៉ាង​សប្បាយរីករាយ​រួមផ្សំ​នឹង​ទេសភាព​ព្រៃឈើ​ទឹកធ្លាក់​ដ៏​ស្រស់ត្រកាល​គួរអោយ​ចាប់អារម្មណ៍​សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មកលេង​កម្សាន្ត​។​

​រដ្ឋមន្ត្រី​បរិស្ថាន​ក៏បាន​ជំរុញ​ឱ្យ​សហគមន៍​ទឹកធ្លាក់​ធម្មជាតិ​ស្រែអំពិល​ត្រូវតែមាន​ការចិញ្ចឹម​សត្វ​និង​ដាំ​បន្លែ​នៅក្នុង​តំបន់​នោះ​ផងដែរ​។​ក្រោយ​ការចុះ​ធ្វើការ​ត្រួតពិនិត្យ​តំប​នើ​ទេសចរណ៍​ធ្ម​ជាតិ​នេះ​រួចមក​សហគមន៍​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ស្រែអំពិល​បាន​ថ្លែងអំណរគុណ​ដល់​លោក​សាយ​សំ​អាល់​និង​លោក​ស៊ុន​សុវណ្ណារិទ្ធ​អភិបាលរង​ខេត្ត​រួម​និង​អាជ្ញាធរ​ស្រុក​ឃុំ​និង​សហគមន៍​ទឹកធ្លាក់​ស្រែអំពិល​ដែល​តែងតែបាន​យកចិត្តទុកដាក់​និង​គិតគូ​និង​បានផ្តល​អនុសាសន៍​ល្អ​ដល់​សហគមន៍​ទេសចរណ៍​ដើម្បី​អនុវត្តន៍​ឱ្យបាន​ទទួលបាន​ជោក​ជ​យ័​ផងដែរ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular