ដោយៈទេពកង្រី/កំពង់ឆ្នាំង:សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារគង់សំអុលឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងបានអញ្ជើញចុះត្រួតពិនិត្យមើលដំណើរការសាងសង់ផ្លូវលំ១ខ្សែប្រវែង ១.០០០ម៉ែត្រនៅតំបន់ក្រចាប់ឃុំត្រពាំងចាន់។

ការសាងសងអគារសិក្សា២ខ្នងនៅសាលាបឋមសិក្សាស្ថិតនៅភូមិសេះស្លាប់ឃុំឆ្នុកទ្រូស្រុកបរិបូណ៌ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

ក្នុងដំណើរបេសកកម្មចុះត្រួតពិនិត្យនោះ អមដំណេរដោយលោក គុយ សុផល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចកិច្ចការទូទៅនៃក្រសួងព្រះបរមរាជវាំងនិងមានការចូលរួមពីអភិបាលរងខេត្តលោកស្រ៊ន សំឫទ្ធី ក្រុមការងាររាជរដ្ឋាភិបាល មូលដ្ឋានស្រុកបរិបូណ៌ និងលោក ប្រធានក្រុមប្រឹក្សា ,លោកអភិបាលរងស្រុករួមនិងអាជ្ញាធរឃុំភូមិ។ក្នុងឱកាសនោះសម្ដេចបានផ្ដល់ជូនប្រជាពលរដ្ឋចូលរួម៨៩នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ និង ថវិកា១០.០០០រៀលផងដែរ ៕S/
