ដោយគូលែន/សៀមរាប:អាជ្ញាធរជាតិអប្សរាកំពុងមមាញឹករៀបចំកែលម្អប្រព័ន្ធរំដោះទឹកភ្លៀងទេសភាពបៃតងសណ្ដាប់ធ្នាប់សាធារណៈមុខបរិវេណប្រាសាទអង្គរវត្តដែលកិច្ចការទាំងនេះផ្តោតទៅលើការបញ្ជៀសការដក់ទឹកក្នុងរដូវវស្សាការពង្រីកវាលស្មៅបៃតងការដាំកូនឈើប្រណីត។

ការរៀបចំអ្នកលក់ដូរចល័តការរៀបចំឱ្យចូលទៅចតក្នុងទីតាំងចំណតនិងបញ្ឈប់ការចតឬឈប់រថយន្តឬរម៉កកង់បីក្រៅទីតាំងចំណត។នេះគឺជាការបញ្ជាក់អោយដឹងពី អាជ្ញាធរជាតិអប្សរានាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថាកិច្ចការខាងលើត្រូវបានអនុវត្តចាប់ពីចុងខែកុម្ភៈមកដើម្បីជាដំណាក់កាលៗ និងគ្រោងបញ្ចប់ជាស្ថាពរមុនដំណាច់ឆ្នាំ២០២០។

អាជ្ញាធរជាតិអប្សរាបានបន្តថា ទន្ទឹមនឹងនេះ អាជ្ញាធរជាតិអប្សរាក៏សូមថ្លែងអំណរគុណដល់អាជីវករ អ្នកបើកបររថយន្ត រម៉កកង់បី មគ្គុទ្ទេសក៍ទេសចរណ៍ ភ្ញៀវទេសចរ រួមនិងសាធារណជនទាំងអស់ ដែលសហការចូលរួមក្នុងកិច្ចការរៀបចំសណ្ដាប់ធ្នាប់នេះដើម្បីធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរមានរបៀបរៀបរយ ស័ក្ដិសមជាគោលដៅទេសចរណ៍សម្រាប់ពិភពលោក៕S/

រូបភាព:អាជ្ញាធរជាតិអប្សរាកំពុងមមាញឹករៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅបរិវេណមុខប្រាសាទអង្គរវត្ត៕អប្សរា