Home ព័ត៌មានអន្តរជាតិ ឥណ្ឌា​ផ្អាក​ទ...

ឥណ្ឌា​ផ្អាក​ទិដ្ឋាការ​ទេសចរ​ណ៍ដើម្បី​ទប់ស្កាត់​ការឆ្លង​កូវី​ដ​១៩

​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ពុធ​ទី​១១​មីនា​បាន​ផ្អាក​ទិដ្ឋាការ​ទេសចរណ៍​ទាំងអស់រ​ហូត​ដល់​ថ្ងៃទី ១៥ ខែ​មេសា​ហើយ​បាន​និយាយថា​ខ្លួន​នឹង​ដាក់​នៅ​ដោយឡែក​ពួក​អ្នក​​ទេសចរ​ដែល​មក​ដល់​ពី​ប្រទេស​ចំនួន​៧​ដែល​មាន​ការឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ខណៈ​ដែល​ខ្លួន​ព្យាយាម​ទប់ស្កាត់​ការឆ្លង​វីរុស​នេះ​។​

​វិធានការ​នេះ​ធ្វើឡើង​ស្របពេល​ដែល​អង្គកា​រសុខ​ភាព​ពិភពលោក​(WHO)​បាន​ប្រកាស​ពី​ការឆ្លង​រាលដាល​នៃ​វីរុស​ជា​សកល​នេះហើយ​ស្របពេល​ដែល​បណ្តា​​ប្រទេស​នានា​នៅ​ទូទាំង​ពិភពលោក​ចាត់វិធានកា​រ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​នេះ​។​

​ការិយាល័យ​ព័ត៌មាន​របស់​រដ្ឋាភិបាល​បាន​និយាយថា​ការផ្អាក​ទិដ្ឋាការ​របស់​ឥណ្ឌា​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៣ ខែ​មីនា ។​

​ប៉ុន្តែ​ទិដ្ឋាការ​ការទូត​និង​ទិដ្ឋាការ​សម្រាប់​អង្គការ​អន្តរជាតិ ក្រុមការងារ​និង​គំរោង​នានា​ត្រូវបាន​លើកលែង​។​

​សេចក្តីថ្លែងការណ៍​នេះ បាន​និយាយថា អ្នកធ្វើដំណើរ​ទាំងអស់​ដោយ​រួមទាំង​ជនជាតិ​ឥណ្ឌា​ផងដែរ​ដែល​មកពី ឬ​បាន​ទៅលេង​ប្រទេស​ចិន អ៊ីតាលី អ៊ីរ៉ង់ កូរ៉េ​​ខាងត្បូង បារាំង អេស្បាញ និង​អាល្លឺម៉ង់ បន្ទាប់​ពី​ថ្ងៃទី​១៥ ខែ​កុម្ភៈ នឹង​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដោយឡែក​ក្នុង​រយៈពេល​អប្បបរមា​១៤ ថ្ងៃ​។​

​ចំនួន​ករណី​ឆ្លង​វីរុស​កូវី​ដ​១៩ នៅ​ប្រទេស​ឥណ្ឌា បាន​កើនឡើង​ទ្វេ​ដង​ដល់​៦០ នាក់​ក្នុង​រយៈពេល ៤ ថ្ងៃ​កន្លងមក​ដែល​បង្កើន​ការភ័យខ្លាច​ជា​សាធារណៈ​និង​​ស្ថានភាព​ប្រុងប្រយ័ត្ន​របស់​រដ្ឋាភិបាល​៕​ប្រែ​សម្រួល​៖​សុខា​/sn

មន្ត្រី​សុខាភិបាល​ពិនិត្យមើល​សីតុណ្ហភាព​កំដៅ​របស់​អ្នកទេសចរ​នៅ​ច្រកចូល​ប្រាសាទ​តា​ច ម៉ា​ហាល់ នៅ​ប្រទេស​ឥណ្ឌា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...