Home ហោរាសាស្ត្រ ថ្ងៃទី​១២ ខែម...

ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២០

​ឆ្នាំជូត​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ឆ្លើយតប​គ្រាន់​កក់ក្តៅ​មួយចំនួន​ត្រឡប់មកវិញ​ដែរ ។ សម្រាប់​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​គួរសម​ផង​ហើយ​បើ​ចង់​បើក​របរ​ថ្មីៗ​ផង​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ឃើញថា​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​តិច​ឬ​ច្រើន​ឈានចូល​កើត​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ជាង​នេះ​ទើប​ប្រសើរ​ពីព្រោះថា​ការចង់​យក​ចាញ់ឈ្នះ​គ្នា​នោះ​មិនល្អ​សោះឡើយ​៕

​ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​តែង​ងាយ​រាំងស្ទះ​និង​ជួប​បញ្ហា​ចំពោះមុខ​ច្រើន​។​ក្រៅពីនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​កើតរឿង​រាវ​លុកលុយ​យាយី​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឃើញថា​បើ​ចង់​បើក​របរ​ថ្មីៗ​ពិសេស​ជួញ​ឆ្ងាយ​តែង​ផ្តល់​ផល​ល្អ​មកវិញ​ជានិច្ច​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ទាស់ទែង​ជួន​ផ្អែមល្ហែម​៕

​ឆ្នាំខាល​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​បើទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​ការគាំទ្រ​និង​ជួយ​ជ្រោមជ្រែង​ពី​អ្នកដទៃ​ផង​។​សម្រាប់​ថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​លោកអ្នក​ត្រូវ​បើ​ចិត្ត​ទូលាយ​ហើយ​ធ្វើ​អ្វី​ត្រូវ​មើល​គេឯង​នោះ​ផល​ល្អៗ​នឹង​ឆ្លើយតប​មកវិញ​ដូច​ជាទី​ពេញចិត្ត​ពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បញ្ហា​ប្រាក់កាស​មានការ​លូតលាស់​ទៅមុខ​គ្រាន់បើ​ហើយ​បើទោះបី​មិន​ច្រើន​ក៏មាន​ការចូល​គ្រាន់​បំពេញ​ក្រពះ​ផងដែរ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​អារម្មណ៍​របស់លោក​អ្នក​ងាយ​ជួប​បញ្ហា​តប់​ប្រ​ម៉​ល់​បង្កើតជា​រឿង​រាវ​ជាមួយ​អ្នកដទៃ​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​កើតឡើង​។​ក្រៅពីនេះ​ការប្រកប​ការងារ​ក៏​តែងមាន​ការរាំងស្ទះ​និង​មាន​បញ្ហា​ច្រើនជាង​សព្វដង​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​គ្រួសារ​ទៅរួច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​អស់សង្ឃឹម​ព្រោះតែ​ម្នាក់ៗ​គិត​ច្រើនតែ​ម្នាក់ឯង​៕

​ឆ្នាំរោង​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើទោះបី​កើត​បញ្ហា​អ្វី​ក៏ដោយ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​មិនត្រូវ​ច្រងេងច្រងាង​នោះឡើយ​បើ​ពុំ​នោះទេ​អាច​នឹង​កើតរឿង​ដូច​ពាក្យចាស់​ថា​”​យក​សាំង​ជះ​លើ​ភ្លើង​”​បន្ថែម​ជាក់​ជាពុំខាន​។​ការរស់នៅ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​ច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ទោះ​ជួប​បញ្ហា​ចំណូល​បន្តិច​ក្តី​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ហូរ​ចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដូចនេះ​ត្រូវ​ចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ខ្លះ​ទើប​គ្មាន​រឿង​អាក្រក់​នា​ថ្ងៃ​ខាងមុខ ៕

​ឆ្នាំម្សាញ់​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​បើ​មិន​ប្រមាថ​ក៏​តែង​មិនមាន​បញ្ហា​អាក្រក់​កើតឡើង​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​នោះ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​ទោះ​ខិតខំ​ខ្លាំង​ត្រឹម​កម្រិតណា​ក៏បាន​ត្រឹម​មួយ​គ្រប់​ឆ្នាំងបាយ​ដែរ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​សូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​មានតែ​ការ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ពី​តិចតួច​ឈានដល់​ផ្លូវបំបែក​៕

​ឆ្នាំមមី​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ល្អប្រសើរ ម្ល៉ោះហើយ​ទោះ​ប្រកប ការងារ​អ្វី ឃើញថា​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ទោះបីយ៉ាងណា​សម្រាប់​បុរស​នៅក្នុង​សប្តាហ៍​នេះ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ប៉ុន្មាន​ដែរ​ទេ​គឺ គប្បី​មានការ​ប្រយ័ត្នប្រយែង​ជាង សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​ទីកន្លែង​លក់ដូរ​ឬ​ផ្លាស់ប្តូរ​របរ​ថ្មី​ក៏​តែងមាន​ភាព​សម​ដូច​ប្រកប​ច្រើន​ដែរ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​៕

​ឆ្នាំមមែ​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​មិនសូវ​រលូន​ល្អ​ប៉ុន្មាន​ទេ​ពិសេស​ធ្វើ​ច្រើន​បែរជា​ខុស​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់​ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ច្រើន​៕

​ឆ្នាំវក​
រាសី​ស្រុតចុះ​។​នាពេលនេះ​លោកអ្នក​មាន​ថ្ងៃ​មិនល្អ​ច្រើនជាង​ថ្ងៃ​ល្អ​ហេតុនេះ​ទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទ​នាពេល​ក្រោយ​វិញ​។​ក្រៅ ពីនេះ​ការប្រកប​ការងារ​ងាយ​ទទួលរង​ការកកស្ទះ​ថែមទៀត​គប្បី​ប្រយ័ត្នប្រយែង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​ព្រោះ​ងាយ​រងគ្រោះ​ជាង​សព្វមួយដង​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​សាកល្បង​កាមគុណ​ពិសេស​ស្រី្ត​ប្រយ័ត្ន​កើតរឿង​ធំ​ខូច​ទាំង​កិត្តិយស​អស់ទាំង​អនាគត​ភ្លឺស្វាង​៕

​ឆ្នាំរកា​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បញ្ហា​តូចធំ​បាន​ចាកចេញ​ឆ្ងាយ​ហើយ​លោកអ្នក​ចង់​ប្រកប​កិច្ចការ​អ្វី​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​ផង​។​ការរស់នៅ​មាន​ភាព​ភ្លឺ​ថ្លា​គួរសម​ហើយ​ពិសេស​អាចមាន​ក្រុមមនុស្ស​ជួយ​ជ្រោ​ម​ថែមទៀត​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​លោកអ្នក​បង្កើន​ការទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទទួលផល​ប្រយោជន៍​មកវិញ ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចម្រើន​លូតលាស់​និង​កំពុងបើក ទំព័រ​ថ្មី​សម្រាប់​លោកអ្នក​ហើយ​៕

​ឆ្នាំច​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​ជាប់គាំង​ឬ​បង្កឱ្យមាន​កំហុស​ណាមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ជឿ​ពាក្យ​ញុះញង់​ចាក់​ដោយ​ក្រុមមនុស្ស​ពេក​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​មាន​សត្រូវ​នៅ​ជុំវិញខ្លួន​កាន់តែច្រើន​ហើយ​នាំ​ជួប​ស្ថានភាព​លំបាក​នៅ​គ្រា​ខាងមុខ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​បំផុត​ក្នុងការ​ផ្សំផ្គុំ​ជា​គ្រួសារ​ហើយ​៕

​ឆ្នាំកុរ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ​ការប្រកប​ការងារ​តែង​មាន​បញ្ហា​ខ្លះៗ​រាំងស្ទះ​យាយី​ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ទោះបីយ៉ាងណា​បើ​លោកអ្នក​មានការ​ប្រឹងប្រែង​តែង​សម្រេច​ជោគជ័យ​មកវិញ​មួយចំនួន​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥតឈប់ឈរ​តែប៉ុណ្ណោះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...

រដ្ឋបាល​រាជធានី​ជូនដំណឹង​...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...