អង្គការសុខភាពពិភពលោក ប្រកាសកូវីដ១៩ជា”ជំងឺ រាតត្បាតសកល” ជាផ្លូវការ

អង្គការសុខភាពពិភពលោកបានហៅការផ្ទុះឡើងនៃវីរុសកូរ៉ូណាជាជំងឺរាតត្បាតសកល កាលពីថ្ងៃពុធទី១១មីនា ដោយចេញការព្រមានថា ការរីករាលដាលមេរោគលើ ពិភពលោកនិងភាពធ្ងន់ធ្ងរនៃជំងឺនេះគឺកើតឡើងដោយសារតែ “កម្រិតប្រកាស អាសន្ននៃភាពអសកម្ម”។

ការចាត់ថ្នាក់នេះបានកើតឡើងនៅពេលដែលអឺរ៉ុបប្រឈមមុខនឹងករណីឆ្លង មេរោគថ្មីៗជាច្រើន រួមទាំងករណីស្លាប់ទីមួយនៅបណ្តាប្រទេសថ្មីៗជាច្រើន ដោយជំរុញឱ្យរដ្ឋាភិបាលទាំងនោះចាត់វិធានការតឹងរ៉ឹងកាន់តែខ្លាំងឡើងដើម្បី បន្ថយការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុស។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ចំនួនករណីឆ្លងវីរុសកូរ៉ូណានៅទូទាំង ពិភពលោកបានកើនឡើងដល់ជាង ១២៤.០០០ នាក់ ជាមួយនឹងចំនួនអ្នកស្លាប់ កើនឡើងដល់ ៤.៥០០ នាក់ ក្នុងនោះករណីស្លាប់កើនឡើងច្រើនជាងគេ គឺនៅអ៊ីរ៉ង់និងអ៊ីតាលី។

ករណីឆ្លងភាគច្រើនបានកើតឡើងនៅក្នុងប្រទេសចិនដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងដំបូងនៃមេរោគកាលពីខែធ្នូ ប៉ុន្តែខណៈចំនួនអ្នកឆ្លងថ្មីៗមានការថយ ចុះខ្លាំងនៅក្នុងប្រទេសចិន ចំណុចក្តៅនៃការឆ្លងមេរោគបានលេចឡើងនៅកន្លែង ផ្សេងទៀត ពោលគឺអ៊ីតាលី អ៊ីរ៉ង់ និង អេស្ប៉ាញ។

ប្រមុខស្ថាប័នសុខភាពកំពូលរបស់អង្គការសហប្រជាជាតិបានចាត់ទុកជាលើក ដំបូងនូវការផ្ទុះឡើងនៃវីរុសកូរ៉ូណាជាជំងឺរាតត្បាតសកល ដូច្នេះមានន័យថា វាឆ្លងរាលដាលនៅក្នុងតំបន់ជាច្រើនតាមរយៈការចម្លងមេរោគក្នុងប្រទេសនីមួយៗ។

ប្រធានអង្គការសុខភាពពិភពលោក លោក ថេដ្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស និយាយកាលពីថ្ងៃពុធថា “យើងមិនដែលបានឃើញជំងឺរាតត្បាតណាមួយ បង្កឡើងដោយវីរុសកូរ៉ូណានោះទេ។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ទាំងកម្រិតប្រកាសអាសន្ននៃការរាលដាលនិងភាពធ្ងន់ធ្ងរនៃមេរោគ និង កម្រិតប្រកាសអាសន្ននៃភាពអសកម្ម”។

លោកមិនបាននិយាយចំឈ្មោះប្រទេសណាមួយដែលមិនបានធ្វើចំណាត់ការគ្រប់គ្រាន់ ឬចាត់ការវិធានការចាំបាច់នោះទេ។ ជំនួសមកវិញលោកបានអំពាវនាវឱ្យ “ប្រទេសនានាចាត់វិធានការបន្ទាន់និងខ្លាំងក្លា”៕ ដោយ៖ កញ្ញាដាលីស/Ha

អង្គការសុខភាពពិភពលោកប្រកាសវីរុសកូរ៉ូណាជាជំងឺរាតត្បាតសកលជាផ្លូវការកាលពីថ្ងៃពុធ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...

រដ្ឋបាល​រាជធានី​ជូនដំណឹង​...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...