Home កម្សាន្ត ទិ​ត្យ វិច្ឆិ...

ទិ​ត្យ វិច្ឆិកា ចេញមុខ​ទទួល​ស្កាល់​កំហុស ហើយ​សុំ​ម្ចាស់បំណុល យោគយល់​

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១០ ខែមីនា កន្លងមកនេះ មាន​ភ្ញាក់ផ្អើល​ខ្លាំង​លើ​តារាចម្រៀង លោក ទិ​ត្យ វិច្ឆិកា ត្រូវបាន​ម្ចាស់​យានដ្ឋាន ប្រកាស​ឲ្យ​ចូលខ្លួន ដើម្បី​ដោះស្រាយ​បំណុល​ថ្លៃ​ជួសជុលរថយន្ត ហើយ​ពេលនេះ រូបលោក បាន​ចេញមុខ​ទទួលស្គាល់​កំហុស និង​ស្នើ​ឲ្យ​ម្ចាស់បំណុលយោគយល់​។​

​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​សារព័ត៌មាន​ជាច្រើន មានការ​ភ្ញាក់ផ្អើល​ខ្លាំង ក្រោយពីអតីត​តារាចម្រៀង ទិ​ត្យ វិច្ឆិកា ត្រូវបាន​ម្ចាស់​យានដ្ឋាន​មួយកន្លែង​ប្រកាស​ឲ្យ​ចូលខ្លួនដើម្បី​ដោះស្រាយ​បំណុល ថ្លៃ​ជួសជុល​រថយន្ត ដែល​មិនទាន់បាន​សង ។

យោងតាម​ការប្រកាសរ​បស់​ម្ចាស់​យានដ្ឋាន​ជួសជុល​រថយន្ត CAM Auto Repair យានដ្ឋាន ខេ​ម បាន​បង្ហោះ​នៅលើ​គណនី​​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា សូម លោក​ទិ​ត្យ វិច្ឆិកា ជំពាក់​លុយ ធ្វើ​ឡាន​លើក​ទី​១ ចំនួន​៨២០​ដុល្លារ​អាម៉េរិក កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦ លើក​ទី​២ ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៦ ចំនួន ២០៦​ដុល្លារ​អាម៉េរិក និង​លើក​ទី​៣ កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ ចំនួន​ទឹកប្រាក់ ១២០ ដុល្លារ​អាម៉េរិក សរុប​ចំនួន ១.១៤៦ ដុល្លារ​អាម៉េរិក​។

​ប្រភព​បានឱ្យដឹងថា ទឹកប្រាក់​នេះ គឺជា​ថ្លៃ​ជួសជុល​រថយន្តដែល​ជំពាក់ ហើយ​តារាចម្រៀង រូបនេះ បាន​សន្យា​ច្រើនដង មិន​ព្រម​សង រហូតមកដល់​ពេលនេះ​។​
​ ​
ក្រោយមក លោក ទិ​ត្យ វិ​ចិ្ឆ​កា បានចេញ​មុខ​ទ​ទួ​ស​ស្គាល់​ថា​លោក​ពិតជា​បាន​ជំពាក់​ថ្លៃ ជួសជុល​ឡាន​នោះ​ពិតមែន​។​

​ឆ្លើយតប​ទៅនឹង​សារ ដែលមាន​អ្នក​ចែករំលែក​ជាច្រើន និង​ផ្សព្វផ្សាយ​ពេញ​បណ្តាញសារព័ត៌មាន​នោះ អតីត​តារាចម្រៀង ប្រចាំ​ផលិតកម្ម​រ៉ុ​ក រូបនេះ​បាន​លើកឡើងថា​ដោយសារបាត់​ការទំនាក់ទំនង​តែប៉ុណ្ណោះ​។

លោក​បាន​រៀបរាប់តាម​ការផ្សាយ​ផ្ទាល់ លើ​គណនី​​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ថា ​គ្រានោះ លោក​បានចូលរួម​ការងារ​សង្គម ហើយ​រថយន្ត​លោក ខូច ក៏បាន​យកទៅ​ធ្វើ​នៅ​ទីនោះ​មែន ហើយ ពេលខ្លះ មាន ក៏​បង់​ឲ្យ ហើយ​ពេលខ្លះ អត់លុយ ក៏​ខកខាន​។ លោក​បាន​និយាយថា កន្លងមក លោក​ក៏​ធ្លាប់​ទទួល​ទូរស័ព្ទ​ពី​ម្ចាស់​យានដ្ឋាន​ដែរ មិនបាន​គេចវេះទេ ហើយ​ក្រោយមក លោក​ក៏​នៅតែ​បន្ត​យក​រថយន្ត ទៅធ្វើ​នៅ​ទីនោះ​ដដែល ព្រោះ​ជា​អ្នក​ស្គាល់គ្នា ប៉ុន្តែ​យានដ្ឋាននោះ បាន​ផ្លាស់ប្តូរ​ទីតាំង ទើប​បាត់​ការទំនាក់ទំនង ហើយ​លោក​ក៏​បាត់​លេខ​ទូរស័ព្ទ​របស់ម្ចាស់​យានដ្ឋាន​នោះ ហើយក៏​មិនបាន​ឃើញ​ម្ចាស់​យានដ្ឋាន​ទាក់ទង​មកទៀត​ទើប​បាត់បង់ ការទំនាក់ទំនង​។
​ ​
លោក​បាន​និយាយថា ម្ចាស់​យានដ្ឋាន គួរតែ​ទំនាក់ទំនងមកកាន់​លោក មុនពេល​ការផ្សាយជា​សាធារណៈ ហើយ​ដែល​មិនគួរ​យក​បណ្តាញ​សង្គម មក​ផ្សព្វផ្សាយ​នោះដែរ ។ លោក​ពិត ជាមាន​ការសោកស្តាយ​។ លោក​បាន​បន្តថា នៅ​រសៀល​ថ្ងៃទី​១០ ខែមីនា គឺ​ថ្ងៃ​ដដែល ដែល​ម្ចាស់​យានដ្ឋាន បាន​បង្ហោះ​សារ​នោះ លោក​បាន​ទំនាក់ទំនងទៅកាន់​យានដ្ឋាន​នោះ រួចរាល់​ហើយ​ដែរ និង​បាន​ដោះស្រាយ​។

​លោក​បា​និយាយទៀតថា តាម​ការចរចា លោក​ស្នើ​ឲ្យ​ធ្វើ​ការសង​ប្រាក់​ដែល​ជំពាក់​នោះ ៣០០ ដុល្លារ​អាម៉េរិក ក្នុង​មួយខែ ទៅតាម​លទ្ធភាព ប៉ុន្តែ​ម្ចាស់​យានដ្ឋាន មិន​ព្រម​។​
​ ​
អតីត​តារាចម្រៀង​រូបនេះ បាន​បញ្ជាក់ថា ដោយសារ​មួយរយៈ​ចុងក្រោយ​នេះ មុខរបរ​លោកក្ស័យធន ដូចនេះ​លោក​ស្នើ​ឲ្យ​ម្ចាស់បំណុល​ទាំងអស់ យោគយល់ អធ្យាស្រ័យ ដោយ​លោក សន្យាថានឹង​សង​ឲ្យ​គ្រប់​ចំនួន​។ លោក​ទទួលស្គាល់​នូវ​កំហុស ក្នុងការ​យឺតយ៉ាវ ប៉ុន្តែ​លោក និយាយថា នៅតែមាន​ឆន្ទៈ​ក្នុង​ការសង មិន​គេចវេះ​នោះឡើយ ហើយ​លោក​នឹង​ព្យាយាម ប្រឹងប្រែង លើក​ការងារ​រកស៊ី ដើម្បី​សងលុយ​ត្រឡប់​ទៅវិញ​។ លោក​បាន​និយាយថា កន្លងមក លោក​ក៏បាន​ខ្ចីលុយ​ពី​អ្នក​រាប់អាន​គ្នា​មួយចំនួនទៀត ដើម្បី​រកស៊ី​លើ​មុខ​ជំនួញ​ខ្សាច់ ប៉ុន្តែ ត្រូវបាន​ខាតបង់ ហើយ​លោក​ក៏​ស្នើ​ឲ្យ​ម្ចាស់បំណុល បន្ត​យោគយល់ ហើយ​លោក​ស្នើ​កុំ​ឲ្យ យកឈ្មោះ ស្ថាប័នរដ្ឋ​មក​ពាក់ព័ន្ធ​។​

​ទោះជា​យ៉ាងណា រឿងរ៉ាវ​ដែល​កើតមាន​នេះ ត្រូវបាន​បញ្ចប់ ឬ​យ៉ាងណា​នៅឡើយ​ខណៈសារ​ដែល​យានដ្ឋាន​នេះ បាន​បង្ហោះ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមីនា​នោះ មិនទាន់​ត្រូវបានលុបចេញ ពី​គណនី​​ហ្វេ​ស​ប៊ុ​ក យានដ្ឋាន​នោះ​នៅឡើយ​ទេ​៕ ដោយ​៖ បូ​រិ​ន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្តូរ​សមាសភាព​មន្ត្រី​នៅត...

​ដោយៈ​សុផល​/​ភ្នំពេញៈ ដើម...

កម្ពុជា​បាននិងកំពុង​ធ្វើ​...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...

ទើប​ចេញពី​គុក ចេញ​ប្លន់​ទ...

​ដោយ​:​គ្រញូង​/​បាត់ដំបង​...

កូ​វីដ​-19 : មិនមាន​ករណី​...

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ...