ក្លឹប AC Milan បានបរិច្ចាគប្រាក់ ២១៧.០០០ផោន ដើម្បីគាំទ្រការសង្គ្រោះបន្ទាន់ជុំវិញការ ផ្ទុះជំងឺកូរ៉ូណាវីរុសនៅអ៊ីតាលី បន្ទាប់ពីសម្រេចចិត្តផ្អាកសកម្មភាពប្រកួតកីឡាករទាំងអស់ក្នុង ប្រទេសនេះរហូតដល់ខែក្រោយ។
អ៊ីតាលីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតក្នុងពិភពលោក ហើយកាលពីសប្តាហ៍មុន មានការលេងដោយបិទទ្វារមុនពេលមានការសម្រេចកាលពីថ្ងៃច័ន្ទ ផ្អាកការប្រកួតក្នុងលីករហូតដល់ថ្ងៃទី៣ខែមេសា។
នៅពេលនេះ ក្លឹប AC Milanបានបង្ហាញការគាំទ្រក្នុងការជួយទប់ស្កាត់ការរីករាលដាលរបស់ វីរុសនេះដោយបរិច្ចាគប្រាក់ច្រើនសន្ធឹកសន្ធាប់។ ក្លឹប AC Milan មានការរួបរួមគ្នាជាមួយអ្នក គាំទ្ររបស់ពួកគេក្នុងការប្រការប្រយុទ្ធប្រឆាំងកូរ៉ូណាវីរុស ដោយអះអាងថា សុខភាពនិង សុវត្ថិភាពរបស់មនុស្សជាទីស្រឡាញ់គឺជារឿងសំខាន់បំផុត។
លោក អ៊ីវ៉ាន ហ្គាហ្ស៊ីឌីស (Ivan Gazidis) នាយកក្លឹបបាននិយាយថា “ជីវិតមនុស្សសំខាន់ ជាងបាល់ទាត់។ យើងទាំងអស់គ្នាត្រូវតែមើលថែអ្នកដែលងាយរងគ្រោះបំផុត។ យើងត្រូវតែ ធ្វើសកម្មភាពដោយមានការទទួលខុសត្រូវខ្ពស់បំផុត បន្ទាប់ពីមានការណែនាំពីអាជ្ញាធរ”។
លោកបន្តថា “តាងនាមឲ្យក្លឹប។ ខ្ញុំមានមោទនភាពក្នុងការគាំទ្រតាមរយៈការបរិច្ចាគនេះ”៕ ប្រែសម្រួល: ពិសិដ្ឋ