ដោយៈអង្គរតូច/សៀមរាប៖កម្លាំងនគរបាលផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បន្តឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត ករណីផ្សព្វផ្សាយព័ត៌មានមិនពិត។

មន្ត្រីនគរបាលបានឱ្យដឹងថា នៅថ្ងៃទី១១ខែមីនាឆ្នាំ២០២០ កម្លាំងបានចុះទៅនាំខ្លួនម្ចាស់គណនីហ្វេសប៊ុកឡនលីគ្រួសាររីករាយ។ម្ចាស់ហ្វេសប៊ុកនេះឈ្មោះភុតថុនា ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិបឹងដូនប៉ាសង្តាត់ស្លក្រាមក្រុងសៀមរាប។ជនរូបនេះត្រូវឃាត់ខ្លួនពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិត និងបំពុលសង្គម កាលពីថ្ងៃទី៥និង ថ្ងៃទី១០ខែមិនា ឆ្នាំ២០២០កន្លងទៅ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម។

ប្រភពបន្តថា ក្រោយការសាកសួរ សាមីខ្លួនបានសារភាព ចំពោះមុខសមត្ថកិច្ចនូវអ្វីដែលខ្លួនបានធ្វើ។ ក្រោយស្តាប់ចម្លើយ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបអនុវត្តបន្ត៕S/Ha



