Home កម្សាន្ត តារាសម្តែងហុង...

តារាសម្តែងហុងកុង សេស៊ីល ឡា ជឿងនិងគ្រួសាររបស់នាង ត្រូវគេបណ្តេញចេញពីយន្តហោះនៅថៃ ពេលហៀបនឹង ហោះមកហុងកុងវិញ

វិស្សមកាលនាពេលថ្មីៗនេះរបស់តារាសម្តែងហុងកុង នាង សេស៊ីលឡា ជឿង ទៅកាន់ប្រទេសថៃ បានក្រឡាប់ចាក់នៅទីបញ្ចប់ នៅពេលដែលគ្រួសាររបស់នាង ត្រូវបានបណ្តេញចេញពីយន្ដហោះត្រឡប់ទៅហុងកុងវិញ។

កាលពីចុងខែកុម្ភៈ នាងជឿងអាយុ ៣៩ ឆ្នាំបានយកកូនប្រុសទាំង ៣ នាក់ របស់នាងទៅលេងកម្សាន្តនៅលើកោះសាមុយ រួមជាមួយក្រុមគ្រួសាររបស់ ប្អូនប្រុសនាង ឈ្មោះ រ៉ូននី ជឿង។ ពួកគេបានឡើងយន្តហោះត្រឡប់ទៅ ស្រុកវិញនៅល្ងាចថ្ងៃចន្ទ ទី៩ មីនា។

អ្នកដំណើរម្នាក់ឈ្មោះកាំ បានប្រាប់កាសែតហុងកុង Apple Daily ថា នាងជឿង និងក្រុមគ្រួសាររបស់នាងគឺស្ថិតក្នុងចំណោមអ្នកដំបូងគេដែលបានឡើងលើយន្តហោះ។

វីដេអូ ដែលផ្តល់ដោយលោកកាំដល់កាសែត បានបង្ហាញ នាងជឿង ដែលពាក់ម៉ាស់មុខខ្មៅ បានឈរនៅច្រកផ្លូវដើរនិងបីកូនប្រុស អាយុមួយឆ្នាំរបស់នាងឈ្មោះ ម៉ាកូស។ តារាសម្តែងរូបនេះ ដែលមាន កេរ្តិ៍ឈ្មោះល្បីល្បាញក្នុងរឿង King Of Comedy របស់អ្នកដឹកនាំរឿង ស្តេវិន ចូវ ឬទិនហ្វី (១៩៩៩) ហាក់ដូចជាកំពុងព្យាយាមលួងកូនតូចរបស់នាងឱ្យគេងលក់។

ដោយសារច្រកផ្លូវដើរតូចចង្អៀត នាងជឿងបានបិទផ្លូវនោះជិតឈឹង។ បន្ទាប់មក អ្នកបម្រើលើយន្តហោះម្នាក់បានសុំឱ្យនាងទៅរកកៅអីអង្គុយ។

លោកកាំនិយាយថា “នាងជឿងហាក់មិនបានបិទច្រកផ្លូវដើរដោយចេតនានោះទេ ប៉ុន្តែសកម្មភាពរបស់នាងត្រូវបានពន្យឺតដោយសារកូន នៅពេលដែលអ្នកបម្រើ នោះបានស្នើសុំឱ្យនាងទៅកៅអីអង្គុយឱ្យបានលឿន។ ប៉ុន្តែនាងមើលទៅរាងមួម៉ៅ បន្តិច នៅពេលនិយាយជាមួយអ្នកបម្រើនោះ ពេលខ្ញុំដើរកាត់ពួកគេ”។

ក្រោយមកវាបានឈានដល់ការឈ្លោះប្រកែកគ្នា ហើយអ្នកបម្រើនោះ បានស្រែកខ្លាំងៗឱ្យនាងជឿងចុះពីលើយន្តហោះ។ ក្រោយមកបុគ្គលិកសន្តិសុខ ជាច្រើននាក់ក៏ឃើញនៅក្នុងយន្តហោះដែរ។

លោកកាំនិយាយថា ការប្រឈមមុខដាក់គ្នានេះមានរយៈពេលជិតមួយម៉ោង។ វាក៏នាំឱ្យមានភាពមិនសប្បាយចិត្តក្នុងចំណោមអ្នកដំណើរនិងសមាជិកអាកាយានិកដទៃទៀតផងដែរ ព្រោះវាបណ្តាលឱ្យមានការពន្យារពេលហោះហើរ។

យន្តហោះដែលគ្រោងនឹងចាកចេញនៅម៉ោង ១៧:២៥ នាទីបានចាកចេញនៅ ម៉ោង ១៨:០០។ ហើយនាងជឿងនិងគ្រួសារបានត្រឡប់ទៅដេកនៅ សណ្ឋាគារវិញ៕ ដោយ៖ កញ្ញាដាលីស/Ha

នាងជឿងនិងគ្រួសារត្រូវគេប្រាប់ឱ្យចុះពីលើយន្តហោះ ក្រោយផ្ទុះជម្លោះជាមួយអ្នកបម្រើលើយន្តហោះ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរង​រាជធានី ស្នើឱ្យ​...

​ដោយៈ កញ្ញា​រស្មី/ភ្នំពេញ...

បញ្ជូន​បុរស​ម្នាក់ ដែល​លួ...

ដោយៈ ស​រិ​ទ្ធ​/ភ្នំពេញៈ ប...

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...