តាមព័ត៌មានថា កីឡាករ ជេស លិងហ្គាដ (Jesse Lingard) នឹងត្រូវបានបណ្តេញ ចេញពីក្លឹប ម៉េនឆេស្ទ័រ យូណាយធីតនៅរដូវកាលនេះ បន្ទាប់ពីបាត់បង់ទំនុកចិត្តលើគ្រូបង្វឹក អូឡេ ហ្គាន់ណា សូលស្យែរ (Ole Gunnar Solskjaer) ។
កីឡាករវ័យ២៧ឆ្នាំរូបនេះខកខានមិនបានទាក់ទាញចំណាប់អារម្មណ៍នៅយុទ្ធនាការនេះ ហើយត្រូវបានដាក់នៅក្នុងចំណោមកីឡាករបម្រុង បន្ទាប់ពីការមកដល់របស់កីឡាករ ប្រ៊ូណូ ហ្វឺណានដេស (Bruno Fernandes) កាលពីខែមករា។ លិងហ្គាដ គ្រោងនឹងចាកចេញ នៅដំណាច់រដូវកាលនេះ ស្របពេលភ្នាក់ងារ មីណូ រ៉េអូឡា (Mino Raiola) កំពុងចរចា ដើម្បីសម្រេចកិច្ចព្រមព្រៀងចាកចេញ ។
លិងហ្គាដ ត្រូវបានរឹងត្បិតការបង្ហាញមុខ ដោយអាចនឹងបង្ហាញមុខនៅក្របខណ្ឌ Europa League និង FA Cup ហើយអាចរកបានត្រឹម២គ្រាប់ក្នុងការបង្ហាញមុខ៣៥លើកចុងក្រោយ។
គេជឿថា យូណាយធីតបានចាត់ទុក ចាឌិន សានចូ (Jadon Sancho) ជែក ហ្គ្រីលីស (Jack Grealish) និង ជែមស៍ មាដឌីសិន (James Maddison) គឺជាគោលដៅចម្បងសម្រាប់យុទ្ធនាការ ពេញលេញទី២ដែលដឹកនាំដោយលោក សូលស្យែរ ស្របពេលកីឡាករ លិងហ្គាដ អាចនឹង បាត់បង់លំដាប់រៀងបន្តទៀត៕ ប្រែសម្រួល: ពិសិដ្ឋ
