Home កីឡា ឌែ​រិ​ន ផ្លិ​...

ឌែ​រិ​ន ផ្លិ​ច​ឈ័​រ ថា ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​មិនអាច​រង់ចាំ​ដល់ ៣០​ឆ្នាំ ដើម្បី​លើក​ពាន ទេ​

ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​មិនអាច​រង់ចាំ​យូរ​ដូច​ក្រុម Liverpool ដើម្បី​ឈ្នះ​ពាន​ជើងឯក ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នោះទេ នេះ​បើតាម​ការអះអាង​របស់ ឌែ​រិ​ន ផ្លិ​ច​ឈ័​រ (Darren Fletcher) ។​
​ ​
អតីត​ខ្សែបម្រើ​ក្រុម​បិសាច​ក្រហម​រូបនេះ​ធ្លាប់​ទទួល​មេដាយ​ក្នុង​លី​ក​និង​ឆេ​ម​ពាន​លី​ក​សរុប​៥​គ្រឿង អំឡុងពេល​លេង​នៅ​ពហុកីឡាដ្ឋាន Old Trafford ។ ប៉ុន្តែ​ពេលវេលា​បាន​កន្លងផុតទៅ​៧ ឆ្នាំ​មកហើយ ចាប់តាំងពី​ការចាកចេញ​របស់លោក អា​ឡិ​ក ហ្វឺ​ហ្គូ​សិន (Alex Ferguson) ដោយ​ក្រុម​នេះ​មិនបាន​បន្ថែម​អ្វី​ធំដុំ​នោះទេ​។​
​ ​
​អ្វីដែល​កាន់តែ​អាក្រក់​ជាងនេះទៅទៀត​នោះ គឺ​គូប្រជែង​ដ៏​ស្វិតស្វាញ​របស់ខ្លួន Liverpool បាន​ខិត​ទៅរក​ការលើក​ពាន​ជើងឯក​ជា​លើកដំបូង​ក្នុង​រយៈពេល​៣០​ឆ្នាំ​កន្លងមកនេះ​។ ផ្លិ​ច​ឈ័​រ បាន​និយាយថា “​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​មិនអាច​រង់ចាំ​យូរ​ដល់​ថ្នាក់​នេះ​ទេ​។ ស្ថានភាព បច្ចុប្បន្ននេះ​វា​អាក្រក់​ពេក​ហើយ​”​។​
​ ​
បើទោះបី​ជាមាន​សញ្ញា​រីកចម្រើន​ខ្លះ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ជាពិសេស​បន្ទាប់ពី​យកឈ្នះ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​កាលពី​ថ្ងៃអាទិត្យ​នោះ ក្រុម​របស់លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ នៅមាន​គម្លាត​ឆ្ងាយ​នៅឡើយ​ពី​គូប្រជែង​របស់ខ្លួន ប៉ុន្តែ ផ្លិ​ច​ឈ័​រ ជឿថា​យូ​ណាយ​ធី​ត​អាចធ្វើ បានល្អ​ដូចដើម​វិញ​ក្នុង​រយៈពេល​ត្រឹម​បី​ឆ្នាំ​ប៉ុណ្ណោះ បើ​មើល​ទៅលើ​ពិន្ទុ​បច្ចុប្បន្ន​៣៧​ពិន្ទុ នៅលើ​តារាង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ឌែ​រិ​ន ផ្លិ​ច​ឈ័​រ (Darren Fletcher)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...