Home ប្លែកៗ តំណាងរាស្ត្រ​...

តំណាងរាស្ត្រ​ប្រេ​ស៊ី​ល ស្នើ​សេចក្ដីព្រាងច្បាប់​កាត់​ដៃ​អ្នកនយោបាយ​ពុករលួយ

តំណាងរាស្ត្រ​ម្នាក់​ដែល​និយាយថា ប្រទេស​ប្រេ​ស៊ី​ល​គ្មាន​ចំណាត់ការ​គ្រប់គ្រាន់​ក្នុងការ​ប្រឆាំង អំពើពុករលួយ​ដ៏​រាលដាល​ដោយ​ក្រុម​អ្នកនយោបាយ​បានស្នើ​សេចក្ដីព្រាង ច្បាប់​មួយ​កាល ពីថ្ងៃ​អង្គារ ទី​១០ ខែមីនា ដែល​នឹង​កាត់​ដៃ​ទាំងពីរ​របស់​អ្នកនយោបាយ​ប្រព្រឹត្ត​អំពើពុករលួយ​។​
​ ​
ទោះជា​យ៉ាងណា គេ​មិន​រំពឹងថា សេចក្ដីស្នើច្បាប់​នេះ​នឹង​ធ្វើឱ្យ​ស្ថានភាព​សភា​ប្រេ​ស៊ី​ល ប្រសើរឡើង​ឡើយ ខណៈ​តំណាងរាស្ត្រ​រាប់សិប​នាក់​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ និង​លាងលុយកខ្វក់​។​
​ ​
តំណាងរាស្ត្រ អ៊ី​មឺ​សុន ប៉េ​ទ្រី​វ (Emerson Petriv) និយាយថា​ពេលនេះ​ចាំបាច់​ត្រូវមាន​វិធានការ ក្ដៅ​ដ៏​តឹងរ៉ឹង​មួយ​នៅក្នុង​ប្រទេស​ប្រ​ស៊ី​ល​ដែល​ការប្រព្រឹត្ត​អំពើពុក រលួយ​រីក​រាលដាល​ដោយ និ​ទណ្ឌ​ភាព (​ភាព​គ្មាន​ទោសពៃរ៍​)​។​
​ ​
លោក​បានលើកឡើង​តាម​ទូរស័ព្ទ​ថា “​សេចក្ដីស្នើច្បាប់​នេះ​ពិតជា​គួរឱ្យភ្ញាក់ផ្អើល ប៉ុន្តែ​ជាអកុសល​អ្នកនយោបាយ​ភាគច្រើន​តែងតែ​លួច​កឹ​ប​កេង​លុយ​របស់​អ្នក​បង់ពន្ធ​”​។ លោកបន្ថែមថា ក្នុង​បណ្ដា​ប្រទេស​នៅ​អារ៉ាប់ គ្មាន​អ្នកណា​ហ៊ាន​លួច​អ្វី​ឡើយ​ដោយ សារ​ខ្លាច អាជ្ញាធរ​កាត់​ដៃ​។​
​ ​
លោក​បាន​គូសបញ្ជាក់ថា សាធារណជន​គាំទ្រ​សំណើ​ច្បាប់​របស់លោក ប៉ុន្តែ​ដើម្បី​អនុម័តឱ្យចេញ​ជា​ច្បាប់ គឺ​ត្រូវការ​ការគាំទ្រ​ពី​ក្រុមតំណាងរាស្ត្រ​ដែល​ស្អាតស្អំ​៕ ប្រែ​សម្រួលៈ ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...