ដោយៈចាន់តូ/ភ្នំពេញ:បុរសម្នាក់បើករថយន្តជ្រុលទៅបុករះម៉ូតូបីគ្រឿងនិងទ្វារផ្ទះប្រជាពលរដ្ឋរងការខូចខាតនិងរងរបួសស្ត្រីម្នាក់នៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃពុធទី១១ខែមីនាឆ្នាំ២០២០។ ស្ថិតតាមបណ្ដោយផ្លូវបេតុងA ក្នុងបុរីពិភពថ្មី១ ក្នុងសង្កាត់ដង្កោខណ្ឌដង្កោ។រថយន្តបង្កម៉ាកតូយូតាព្រូសពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2BF.0862បើកតែម្នាក់ឯង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ ដោយមិនបះពាល់សម្បត្តិរដ្ឋ បានឱ្យភាគីទាំងបីនាក់សម្រួលគ្នា ដោយខាងរថយន្តបង្កបានសងសំណងទៅលើស្ត្រីម្នាក់ដែលរងរបួសស្រាលចំនួន១៥០ដុល្លារនិងទ្វារផ្ទះនិងម៉ូតូពីរគ្រឿងទៀត ចំនួន១.៨០០ដុល្លារដើម្បីបញ្ចប់រឿង៕S/Ha

