អ្វីដែល​អ្នក​គួរ​ដឹង​អំពី​ការចាប់ផ្តើម​ប្រើ​ថ្នាំ​ពន្យា​កំណើត​ក្រោយ​សម្រាលកូន​រួច​

​បើសិនជា​អ្នក​ទើបតែ​សម្រាលកូន​ថ្មីៗ​នេះ វា​ប្រហែលជា​អាចមាន​អារម្មណ៍​ថា​គួរ​ឲ្យ​ចង់​អស់ សំណើច​បន្តិច​ហើយ​នៅពេល​អាន​ចំ​អត្ថបទ​អំពី​តម្រូវ​ការប្រើ​វិធី​ពន្យា​កំណើត​។ អ្នក​ប្រហែល ជា​គិតថា អ្នក​មិន​ចង់​រួមភេទ​ម្តង​ទៀតឡើយ ឬ​ចង់​រួមភេទ​ឡើងវិញ​ក្រោយពី​សម្រាលកូន​រួច ប៉ុន្តែ​វា​សុទ្ធតែជា​រឿង​ធម្មតា​ទេ​។ បើសិនជា​អ្នក​មិនទាន់​ត្រៀមខ្លួន​ដើម្បី​ចាប់ផ្តើម​មាន​ផ្ទៃពោះ ម្តងទៀត​ទេ ការរៀបចំ​គម្រោង​ពន្យា​កំណើត​នឹង​អាចមាន​ប្រយោជន៍​។​

​តើ​ពេលណា​ទើប​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុងការ​ចាប់ផ្តើម​ពន្យា​កំណើត​ក្រោយ​សម្រាលកូន​រួច​ទៅ​?

​ភាគច្រើន​វិធីសាស្ត្រ​ពន្យា​កំណើត​អាច​ចាប់ផ្តើម​ភ្លាមៗ​ក្រោយ​សម្រាលកូន​រួច​។ តែ​វា​មាន ករណី​លើកលែង​មួយចំនួន​ដែរ​ដូចជា​៖

​ថ្នាំ​គ្រាប់​ពន្យា​កំណើត កងដៃ​ក្នុង​ស្បូន និង​បង់​បិទ​។ វិធីសាស្ត្រ​ទាំងនេះ​ទាំងនេះ​សុទ្ធតែ​ផ្ទុក​ទៅ ដោយ​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន លើក​លែ​ក​ពពួក Mini Pill ប៉ុណ្ណោះ​។ អេ​ស្ត្រូ​ជែ​ន​ប្រហែល​ជាមាន ឥទ្ធិពល​ទៅលើ​ការផ្គត់ផ្គង់​ទឹកដោះ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ដំបូង​ក្រោយ​សម្រាល​។ បើសិនជា​អ្នកមាន​គម្រោង​បំបៅ​ដោះ​កូន យក​ល្អ​គួរតែ​ពន្យា​ពេល​ប្រើ​វិធី​ពន្យា​កំណើត មួយ​នេះ​រហូតដល់ ៤ ទៅ ៦​សប្តាហ៍​ក្រោយ​សម្រាល​វិញ​។

​វិធី​ពន្យា​កំណើត​ដោយ​ប្រើ​របាំង​ការពារ​ដូចជា Cervical Cap, Diaphragm, និង Birth Control Sponge​។ វា​គឺជា​គំនិត​ដ៏​ល្អ​មួយ​ក្នុងការ​ពន្យា​ពេល​ប្រើ​វិធី​ពន្យា​កំណើត​ទាំងនេះ​រហូតដល់ ៦​សប្តាហ៍​ក្រោយ​សម្រាលកូន​រួច ដើម្បី​ឲ្យ​មាត់ស្បូន​មាន​ពេលវេលា​ត្រឡប់​ទៅរក​សភាព ដើម​វិញ​។​

​តើ​អ្វី​ទៅជា​វិធី​ពន្យា​កំណើត​ល្អ​បំផុត​ក្រោយ​សម្រាលកូន​រួច​ទៅ​?

​និយាយ​ទៅ​វា​មិនមាន​វិធី​អ្វីដែល​ស័ក្តិសម​បំផុត​ឡើយ​សម្រាប់​ជ្រើសរើស​វិធី​ពន្យា​កំណើត​ក្រោយ​សម្រាលកូន​រួច​។ ផ្ទុះ​ទៅវិញ មាន​កត្តា​ខុសៗ​គ្នា​ជាច្រើន​ដែល​កំណត់​បាន​ថា​វា​ជា​ពេលវេលា ល្អ​បំផុត​សម្រាប់​អ្នក បើសិនជា​អ្នកសម្រេចចិត្ត​ប្រើ​ថ្នាំ​គ្រាប់​ពន្យា​កំណើត កង​ដាក់​ក្នុង​ស្បូន ឬ​បង់​បិទ តើ​អ្នកនឹង​ពិបាក​ចងចាំ​ថា​ពេលណា​ដាក់ លេប ឬ​ត្រូវ​ប្តូរ​វា​វិញ​ជា​ទៀងទាត់​ដែរ​ទេ​? អ្នក​នឹងមាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ថែរក្សា និង​លេង​ជាមួយ​កូន ។​

​តើ​អ្នក​គិតថា​ចង់ សម្រាក​យូរ​ប៉ុណ្ណា​មុននឹង​យក​កូន​ម្តងទៀត​?

បើសិនជា​អ្នក​មិនមាន​គម្រោង​មាន​ផ្ទៃពោះ​ម្តងទៀត​រយៈពេល​ច្រើន​ឆ្នាំ​ទេ​អ្នក​ប្រហែល ជា​អាច ជ្រើសរើស​វិធី​ពន្យា​កំណើត​រយៈពេល​វែង​បាន​ដូចជា ការដាក់​កង​ក្នុង​ស្បូន ឬ​ក្រោម​ស្បែក​។ បើសិនជា​អ្នកមាន​គម្រោង​យក​កូន​ម្តងទៀត​នាពេល​ឆាប់ៗ​អ្នក​អាច​ប្រើ​វិធី​ពន្យា​កំណើត​រាល់​ខែ​បាន​។

​បើសិនជា​អ្នក​ប្រើ​វិធី​ពន្យា​កំណើត​ដោយ​ដាក់​ក​ដង​ក្នុង​ស្បូន ឬ​ដាក់​ក្រោម​ស្បែក វា​ទាល់តែគ្រូពេទ្យ​ទើប​អាច​ដកចេញ​បាន​ហើយក៏​ជា​ពេលវេលា​ដែល​អ្នក​អាច​សម្រេច ចិត្ត​មាន​ផ្ទៃពោះ ម្តងទៀត​ដែរ​។ បើសិនជា​អ្នក​ប្រើ​វិធី​ពន្យា​កំណើត​ដោយ​ចាក់​ថ្នាំ​វា​អាច​នឹង​ត្រូវការ​ពេល​ច្រើន ខែ​ទើប​លក្ខណៈ​អាចមាន​កូន​ឡើងវិញ​របស់​អ្នក​ត្រឡប់មក​ធម្មតា​វិញ​។ ជាមួយនឹង​វិធីសាស្ត្រ ពន្យា​កំណើត​ផ្សេងៗ​ទាំងអស់​វា​ច្រើនតែ​អាចមាន​ផ្ទៃពោះ​ភ្លាមៗ​ក្រោយពី​អ្នក​ឈប់​ប្រើ​វា​ទៀត​។ ចំណុច​សំខាន់​មួយទៀត​ដែល​ត្រូវ​ពិចារណា​នោះ​គឺថា​តើ​វិធី​ពន្យា​កំណើត​នោះ​វា​មាន​ប្រសិទ្ធភាព បែបណា​នៅពេល​ប្រើ​វា​ហើយ​?​ប្រសិទ្ធភាព​នៃ​វិធី​ពន្យា​កំណើត​ខុសៗ​គ្នា​អាច​ប្រែប្រួល​ពី ៧១ ទៅ​៩៩​ភាគរយ​៕ ដោយ​៖ health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular