ដោយៈចាន់តូ/ភ្នំពេញ:បុរសម្នាក់បានបើករថយន្តម៉ាស្តាធ្លាក់ប្រឡាយលូទឹកស្អុយបន្ទាប់ពីបើកយ៉ាងលឿនគេចម៉ូតូ កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចមុខច្រកចូលផ្សារមនោរម្យ ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោកខណ្ឌកំបូល។ រថយន្តដែលបើកធ្លាក់ប្រឡាយម៉ាក ម៉ាស្តា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2AB.6689មិនមានអ្នករងបួសនោះទេ។
ក្រោយមកសមត្ថកិច្ចចុះមកដល់ ហើយឃើញរថយន្ដក្រឡាប់ចូលក្នុងប្រឡាយលូទឹកស្អុយដោយមិនមានការប៉ះពាល់ដល់អ្នកដទៃនិងទ្រព្យសម្បត្តិរបស់រដ្ឋក៏អនុញ្ញាតឱ្យភាគីរថយន្តបង្កស្ទូចយកទៅជួសជុលដោយខ្លួនឯង៕S/Ha

