ការពិតនោះគឺថា វាមិនមានអាហារណាមួយត្រូវបានគេឲ្យឈ្មោះថា កំពូលអាហារ ឡើយ។ ប៉ូន្តែការធានាឲ្យបាននូវការផ្សំចូលគ្នានៃអាហារមានជីវជាតិក្នុងរបបអាហារប្រចាំថ្ងៃពិតជា អាចធ្វើឲ្យវាក្លាយទៅជា កំពូលអាហារ បាន។ ស្ត្រី ឬអ្នកម្តាយគ្រប់រូបបានក្លាយទៅជាស្ត្រី ដ៏ឆ្នើមតាមរយៈការបង្កើតនូវគោលដៅដែលអាចគ្រប់គ្រងបាន ជាពិសេសនៅពេលមាន គោលដៅច្រើនដែលត្រូវធ្វើក្នុងដៃតែម្តង។ ខណៈពេលកំពុងថែរក្សាគ្រួសាររបស់គាត់ គាត់ត្រូវតែដឹងថាគួរធ្វើដើម្បីទទួលបានសុខភាព។ ហេតុដូច្នេះហើយ ខាងក្រោមនេះ ខ្ញុំសូមណែនាំកំពូលអាហារមួយចំនួនដែលស្ត្រីគួរតែបញ្ចូលក្នុងរបបអាហារ៖
ផ្លែឈើ និងបន្លែស្រស់
បន្លែ និងផ្លែឈើសម្បូរទៅដោយអង់ទីអុកស៊ីដង់ ហើយក៏គួរតែបញ្ចូលទៅក្នុងរបបអាហារដែរ។ អង់ទីអុកស៊ីដង់មិនត្រឹមតែពង្រឹងដល់ប្រព័ន្ធភាពស៊ាំទេ តែក៏ជួយប្រឆាំងនឹងជំងឺធ្ងន់ធ្ងរមួយ ចំនួនដែរដូចជា មហារីកជាដើម។ បន្លែនិងផ្លែឈើគឺជាប្រភពធម្មជាតិនៃវីតាមីន។ វាក៏មានជាតិ សរសៃដ៏ល្អដើម្បីជំនួយដល់សុខភាពពោះវៀនផងដែរ។
ទឹកដោះគោ
ទឹកដោះគោគឺជាប្រភពដ៏សំខាន់បំផុតនៃជាតិកាលស្យូម។ វាពិតជាសំខាន់ណាស់ក្នុងការថែ រក្សាឆ្អឹងឲ្យមានសុខភាពល្អ។ ការបញ្ចូលទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោបន្ថយ ការបប្រឈមនឹងជំងឺពុកឆ្អឹង ជាពិសេសស្ត្រីក្រោយរ៉ាំងរដូវតែម្តង។
គ្រាប់ផ្លែឈើ
ផ្លែអាលម៉ុន ផ្លែវ៉ុលណាត់ សុទ្ធតែសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបី។ វាក៏ជួយពង្រឹងដល់ កូឡេស្តេរ៉ុលល្អ និងថែរក្សាបេះដូងឲ្យមានសុខភាពល្អទៀត។
សណ្តែកសៀង
សណ្តែកសៀងមានប្រយោជន៍ចំពោះសុខភាពច្រើនជាពិសេសស្ត្រីតែម្តង ដោយ សារតែវា សម្បូរទៅដោយអង់ទីអុកស៊ីដង់ និង Isoflavones។ សមាសធាតុទាំងនេះនឹងជួយការពារ ស្ត្រីពីជំងឺពុកឆ្អឹង និងជំងឺមហារីកដែលទាក់ទងនឹងអ័រម៉ូន។ សណ្តែក សៀងក៏មានប្រសិទ្ធភាព ព្យាបាលជំងឺ PCOD ដែរ។
ត្រី
ត្រីសម្បូរច្រើនបំផុតគឺអាស៊ីតខ្លាញ់អូមេហ្គាបីដែលមានប្រយោជន៍ចំពោះសុខភាពបេះដូង សរសៃឈាម។
ទឹក
ការបង្គ្រប់ជាតិទឹកក្នុងខ្លួនបានគ្រប់គ្រាន់គឺជារឿងល្អចំពោះសុខភាព។ ការញ៉ាំទឹកគ្រប់គ្រាន់ នឹងជួយលាងសម្អាតរាងកាយ និងថែរក្សាតម្រងនោមឲ្យមានសុខភាពល្អ។ ជាមួយគ្នានេះដែរ វានឹងថែរក្សាស្បែកកាន់តែល្អ ពង្រឹងដល់គុណភាពនៃការគេង។ ក្រៅពីនេះទឹកគឺជាជម្រើស ដ៏ឆ្លាតវៃក្នុងការជំនួសភេសជ្ជៈផ្អែមៗផ្សេងទៀតដែលមានកាឡូរីខ្ពស់៕ ដោយ៖ health.com.kh
