ដោយៈ វចនានុក្រមខ្មែរសម្តេចសង្ឃរាជ ជួន ណាត
សម្រាន្ត សំ-រ៉ាន ( កិ. ) ធ្វើឲ្យស្រាន្ត ។ ដេក (សម្រាប់គ្រហស្ថជាឥស្សរជនឬគ្រហស្ថដែលគួរ គោរព): លោកកំ ពុងសម្រាន្ត; អញ្ជើញម៉ែសម្រាន្ត !។ គុ. ដែលស្ងប់ឥតទុក្ខភ័យ, ដែលមាន ខុសស្រួល : សុខសម្រាន្ត សុខសាន្ត ។
ដេក ( កិ. ) សម្រេចឥរិយាបថ ១ ផ្សេង អំពីឥរិយាបថ ៣ គឺ ដើរ, ឈរ, អង្គុយ; គឺដាក់ខ្លួន ដេកលើទី, បញ្ឈប់អារម្មណ៍សម្ងំឲ្យលក់ ។ ព. ប្រ. ឈប់ដោយមានទាស់ដំណើរ, មិនប្រព្រឹត្ត ទៅ : រោងម៉ាស៊ីននុះ ឥឡូវដេកទៅហើយ ។
សម្រាក សំ-រ៉ាក ( កិ. ) ធ្វើឲ្យស្រាក, ឈប់ឲ្យស្រាកនឿយ : សម្រាកកម្លាំង, សម្រាកកាយ ។ សម្រាកសម្រន់ ធ្វើឲ្យស្រាកស្រន់ ។ សម្រាកសម្រាន្ត ធ្វើឲ្យស្រាកស្រាន្ត ។ សម្រាកសម្រាល ធ្វើឲ្យស្រាកស្រាល ។
សម្មាន ស័ម-ម៉ាន ឬ–ម៉ាន៉ៈ សំ.; បា. ឬ សំ. ( ន. ) (សំមាន) សេចក្ដីរាប់អាន, ការរាប់រក; សេចក្ដីគោរព, សេចក្ដីគួរសម (ម. ព. សក្ការសម្មាន ផង) ។ សម្មានភាព (ស័ម-ម៉ាន៉ៈភាប) ដំណើររាប់អានគ្នា: សម្ដែងសម្មានភាព រកគ្នាទៅវិញទៅមក ។
ទុក្ខ ទុក បា.; សំ. ( ន. ) (ទុះខ) សេចក្ដីព្រួយ, សេចក្ដីលំបាក (កាយនិងចិត្ត) : កើតទុក្ខ, មានទុក្ខ ។ ពាក្យផ្ទុយ : សុខ ។ ឈ្មោះអរិយសច្ចទី ១ (ក្នុងអរិយសច្ចទាំង ៤) បានខាងសេចក្ដី ទុក្ខ ដែលកើតអំពី ជាតិ, ជរា, ព្យាធិ, មរណៈ, សេចក្ដីសោក ស្ដាយ, ខ្សឹកខ្សួល, លំបាកកាយ, តូចចិត្ត, ទង្គឹះតានតឹងចិត្ត ។
ទុក ( កិ. ) ដាក់វត្ថុអ្វីក្នុងទីណាមួយដើម្បីឲ្យគង់នៅ ឬរក្សាអ្វីៗឲ្យគង់ : ទុកទ្រព្យ ។ បម្រុងឲ្យ, ផ្គងឲ្យ : ទុកបាយឲ្យ, ទុកប្រាក់ឲ្យ ។ ទុកដាក់ ទុកអីវ៉ាន់មានរបៀប, ទុកដោយប្រយ័ត្ន ។ ទុកដាក់កូនចៅ រៀបចំឲ្យកូនឬចៅមានគូស្រករ ។ ព. ទ. បុ. ថា : ធ្វើស្រែមើលស្មៅ ទុកដាក់ កូនចៅ មើលផៅសន្ដាន (មានអត្ថន័យរាក់ដែរទេ) ។ មួយយ៉ាងថា ទុកដាក់កូនចៅ ត្រូវពិនិត្យ ផៅពង្ស; មួយយ៉ាងទៀតថា : មុននឹងទុកដាក់កូន ត្រូវសួរបងប្អូននិងចិត្តកូនសិន (នេះក៏មាន អត្ថន័យរាក់ៗដែរ) ។ យកចិត្តទុកដាក់ ផ្ចង់ចិត្តប្រុងប្រយ័ត្នជានិច្ច ។
វិធាន សំ. បា. ( ន. ) វិធី; បែប, បែបផែន; កិរិយា, អំពើ;… ។ វិធានការ (–នៈកា) ការមាន របៀបរៀបរយ, របៀបចាត់ការ ។ វិធីឬមធ្យោបាយសម្រាប់ការពារប្រុងប្រយ័ត្ន : ចាត់វិធានការ, ធ្វើតាមវិធានការ ។
វិធិ សំ. បា. ( ន. ) ពិធី, បែប, បែបផែន, បែបយ៉ាង, បែបរបៀប; ជោគ ។ វិធិវ័ត ឬ–វន្ត (–វ័ន) ដែលមានបែប, ដែលចុះបែប ។ វិធិវិរុទ្ធ ឬ–ពិរុទ្ធ ដែលខុសបែប, ដែលមិនចុះបែប ។ វិធិវិរុទ្ធកម្ម ឬ វិធិវិរោធ ការខុសបែបបទ, ការមិនចុះបែប ។ វិធិវិសេស ឬ–ពិសេស (–សែស) បែបប្លែក, បែបដោយឡែក ។ល។ បើមិនផ្សំជាមួយនឹងសព្ទដទៃទេ ប្រើតាមទម្លាប់ជា វិធី ។
វាសនា វាស-ស្នា សំ. បា. ( ន. ) ចរិយា ឬ ចរិតដែលអប់រំសន្សំទុកឬកប់ទុកក្នុងចិត្ត, ចរិយា ដែលថ្នឹកស៊ប់ស៊ាំជាប់ជាទម្លាប់កែប្រែឬកម្ចាត់ចោលពុំបាន, បុព្វចរិយានៃកាយប្រយោគ និងវចីប្រយោគ : មនុស្សមានវាសនាខុសគ្នា ។ ពាក្យនេះខ្មែរច្រើនប្រើសំដៅសេចក្ដីថា “សំណាង, ព្រេងសំណាង, ភ័ព្វព្រេង; បុណ្យភ័ព្យ” : មានវាសនាល្អ, វាសនាអាក្រក់ (សរសេរ ក្លាយជា វាស្នា តាមសូរសំនៀងនិយាយក៏មាន សម្រាប់ប្រើក្នុងកាព្យក៏មាន) ៕ ដកស្រង់ៈ សម្បត្តិកញ្ញា