​ប្រកាស​អធិការរង​ម្នាក់​ឡើងកាន់តំណែង​ជា​អធិការនគរបាល​ខណ្ឌ​ច្បារអំពៅ​

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​៖​លោក​វរសេនីយ៍ទោ​ម៉ៅ ​សឿត​ អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​ ត្រូវបាន​ប្រកាសឡើង​តំណែង​ជា​អធិការនគរបាល​ខណ្ឌ​ច្បារអំពៅ​ជំនួស​លោក​អេ​ម​ សា​រ៉ាវុធ​ ជា​ផ្លូវការ​។​ពិធី​ប្រកាស​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០២០​ក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស​ ថេត ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស​ថេត​ថ្លែងថា ​មន្ត្រី​សកម្ម​នឹង​ការងារ​បម្រើ​ប្រជាពលរដ្ឋ​បានល្អ​នឹងត្រូវ​លើកទឹកចិត្ត​ដោយ​ការ​ផ្តល់នូវ​តួនាទី និង​ដំឡើង​ឋានន្តរស័ក្តិ​។​ចំណែក​មន្ត្រី​អសកម្ម​បម្រើ​ប្រជាពលរដ្ឋ​មិនបាន​ល្អ អាច​នឹងត្រូវ​បាន​ដក​តួនាទី ។​

​លោក​ស​ថេត​ក៏បានផ្តល់​ការណែនាំ​ថា​“​យើង​ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អប្រសើរ ​មិនត្រូវ​មើល​បណ្តាំ​គ្នា អង្គុយចាំ​ចាប់កំហុស ផ្ចាញ់ផ្ចាល​គ្នា​ដើម្បី​ដណ្តើមយក​កន្លែង​នេះ​កន្លែង​នោះ ។​អាហ្នឹង​បើ​ដឹង ត្រូវ​ដក​ទាំងពីរ​នាក់​តែម្តង ​បើ​រឿង​បន្តិចបន្តួច​ត្រូវ​កោះហៅ​ប្រជុំ​និយាយ​គ្នា​ ហើយ​បើ​ដឹងថា​ខ្លួន​ខុសត្រូវ​ចេះ​កែ​ឡើង កុំ​ទុក​ឱ្យមាន​បញ្ហា​កើត​ឡើងជា​រឿង​ធំដុំ​”​។​

​ពាក់ព័ន្ធ​នឹង​ការងារ​អគ្គិភ័យ​,​លោកស្នងការ​បាន​ណែនាំ​ដល់​ការិយាល័យ​អគ្គិភ័យ​ត្រូវ​ត្រៀម​ជាប្រចាំ​២៤​ម៉ោង​លើ​២៤​ម៉ោង​ក្នុង​ការចេញ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ពេល​មាន​អគ្គិភ័យ​កើតឡើង​។​ក៏ដូចជា​ចុះ​ផ្សព្វផ្សាយ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ឲ្យមាន​ការយល់ដឹង​និង​ប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​ការពារ​កុំ​ឱ្យមាន​អគ្គិភ័យ​កើតឡើង​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...