តើអ្វីទៅជាជំងឺរាតត្បាតសកល?

អង្គការសុខភាពពិភពលោក (WHO) និយាយថា ការផ្ទុះឡើងនៃមេរោគកូរ៉ូណាត្រូវបានចាត់ថ្នាក់ជាជំងឺរាតត្បាតសកល។ ប៉ុន្តែតើវាមានន័យយ៉ាងដូចម្តេច?

ខាងក្រោមនេះជាសំណួរដែលបានឆ្លើយ។

  • តើអ្វីទៅជាជំងឺរាតត្បាតសកល ?

ជំងឺរាតត្បាតសកល គឺជាការរីករាលដាលនៃជំងឺថ្មីមួយនៅទូទាំងពិភពលោក។

  • ហេតុអ្វីបានជាឥឡូវនេះវាត្រូវបានគេចាត់ទុកជាជំងឺរាតត្បាត សកល ?

ការចាត់ទុកបែបនេះកើតឡើងនៅពេលដែលអង្គការសុខភាពពិភពលោកប្រកាសថាមានចំនួនអ្នកឆ្លងចំនួន ១១៨.០០០ ករណីនៅទូទាំងប្រទេសចំនួន ១១៤។ រហូតមកទល់ពេលនេះមានមនុស្ស ៤.២៩១ នាក់បានបាត់បង់ជីវិត។

  • តើជំងឺរាតត្បាតចុងក្រោយគេផ្ទុះឡើងនៅពេលណា?

នេះជាវីរុសកូរ៉ូណាដំបូងគេ ដែលបង្កឱ្យមានជំងឺរាតត្បាតសកល ។

នៅក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ វីរុសកូរ៉ូណាដែលមានលទ្ធភាពក្លាយជាជំងឺរាតត្បាត គឺ រោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ (ជំងឺសា) នៅឆ្នាំ ២០០២/០៣ និង រោគសញ្ញាផ្លូវដង្ហើមមជ្ឈិមបូព៌ា (ជំងឺមឺស) ក្នុងឆ្នាំ ២០១២។

ការផ្ទុះឡើងនៃជំងឺផ្លូវដង្ហើមចុងក្រោយដែលត្រូវបានចាត់ថ្នាក់ជាជំងឺរាតត្បាតដែរ គឺ ជំងឺផ្តាសាយជ្រូក ដែលបានផ្ទុះឡើងក្នុងឆ្នាំ ២០០៩។

  • តើអង្គការសុខភាពពិភពលោកបានស្នើឡើងនូវអ្វីខ្លះ?

ស្ថាប័នសុខភាពពិភពលោកបាននិយាយថាខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងពីកម្រិតអាសន្ននៃភាពអសកម្ម ខណៈអង្គការបានអំពាវនាវឱ្យប្រទេសនានាចាត់វិធានការបន្ទាន់និងខ្លាំងក្លា។

  • តើអ្នកជំនាញបាននិយាយអ្វីខ្លះ?

វេជ្ជបណ្ឌិត ម៉ៃឃើល ហេដ អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកសុខភាពសកលនៃសាកលវិទ្យាល័យសៅថែមតុន បាននិយាយថា “លក្ខណៈនៃស្ថានភាពជំងឺរាតត្បាតអាចមានន័យថាយើងនឹងឃើញប្រទេសនានាមានអារម្មណ៍លើកទឹកចិត្តដើម្បីអនុវត្តការធ្វើអន្តរាគមន៍ធំៗបន្ថែមទៀត ដូចជាការហាមឃាត់ការជួបជុំជាសាធារណៈបានឆាប់ជាងមុន”។

  • តើ​យើងត្រូវធ្វើអ្វីខ្លះ?

យើងត្រូវធ្វើតាមការណែនាំរបស់រដ្ឋាភិបាលតាមជំហានដូចជា ថែរក្សាអនាម័យដៃឱ្យបានស្អាត លាងដៃជាមួយសាប៊ូនិងទឹកឱ្យបានញឹកញាប់យ៉ាងហោចណាស់ ២០ វិនាទី។

ប្រសិនបើពុំមានសាប៊ូនិងទឹកទេ ត្រូវប្រើផលិតផលទឹកលាងដៃ គ្របមាត់និងច្រមុះរបស់អ្នកជាមួយក្រដាសអនាម័យឬដៃអាវរបស់អ្នក នៅពេលដែលអ្នកក្អកនិងកណ្តាស់ បោះចោលក្រដាសអនាម័យភ្លាមៗ ហើយទៅលាងដៃរបស់អ្នក ព្យាយាមកុំប៉ះពាល់ជាមួយមនុស្សដែលមិនស្រួលខ្លួន ព្យាយាមកុំប៉ះភ្នែកច្រមុះឬមាត់របស់អ្នក ប្រសិនបើដៃរបស់អ្នកមិនស្អាត៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​...

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...

ពិតជា​ស្ចា​រ្យ​មែន​! អតិ...

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ប...

ដំរី​ឈ្មោល​ខា​វ៉ាន់​ពី​ប៉...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ស...