Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​មន្ត្រី​កាំក...

​មន្ត្រី​កាំកុងត្រូល​និង​គយ​បាន​សហការ​ត្រួតពិនិត្យ​ទំនិញ​នាំចូល​៦​កុង​តៃ​ន័​រ​នៅ​កំពង់ផែ​

​ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​យោងតាម ផេ​ក​ផ្លូវការ​របស់​អគ្គនាយក​ដ្ឋា​ន កាំកុងត្រូល កាលពី​ថ្ងៃទី​១០ ខែមីនា​ឆ្នាំ​២០២០​បានឱ្យដឹងថា​បន្ទាប់ពី​ទទួលបាន​ការស្នើសុំ​កិច្ចសហការ​ពី​សាខាគយ​និង​រដ្ឋាករ​កម្ពុជា​ខេត្ត​ព្រះសីហនុ​,​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​បាន​ចូលរួម​សហការ​ត្រួតពិនិត្យ​ទំនិញ​ពោះវៀន​ជ្រូក​ប្រឡាក់​អំបិល​សម្រាប់ធ្វើ​សាច់ក្រក នាំចូល​ពី​ប្រទេស​ចិន ចំនួន ៦ កុង​តៃ​ន័​រ របស់​ក្រុមហ៊ុន T.B.L.A EX-IM Co.,LTD នៅ​ទីលាន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​

​សូមបញ្ជាក់​ផងដែរ​ថា កិច្ចសហការ​ត្រួតពិនិត្យ​ទំនិញ​នាំចូល​នេះ គឺ​អនុវត្តតាម​ប្រកាស​អន្តរក្រសួង​លេខ ៥៧៤​សហវ​.​បក​ចុះ​ថ្ងៃទី​២៥​ខែមិថុនា​ឆ្នាំ​២០១៩​ស្តីពី​កិច្ចសហការ​រវាង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និង​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​ប្រកា​សលេខ ២៦៣ ព​.​ណ អ​.​តពទ​.​ប្រក ចុះ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ ស្តីពី​ការកំណត់​នីតិវិធី​នៃ​ការ​នាំចូល​ម្ហូបអាហារ របស់​ក្រសួងពាណិជ្ជកម្ម​។​

​ទាក់ទិន​និង​ការត្រួតពិនិត្យ​ពោះវៀន​ជ្រូក​ប្រឡាក់​អំបិល​ចំនួន​៦​កុង​តឺ​ន​រ័​នៅ​ទីលាន​កំពង់ផែ​ស្វ​យ​ត័​ក្រុងព្រះសីហនុ ជា​លទ្ធផល មិនទាន់​ដឹង​នៅឡើយ​ទេ រង់ចាំ​ជំនាញ ធ្វើការ​ពិសោធន៍​សិន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រុមហ៊ុន​ថ្មី នឹង​ប្រសើរ...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

ក្រសួងសុខាភិបាល​ប្រកាស​ពី...

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ...

ខ្យល់​ខ្លាំង និង​សកម្មភាព...

​ដោយៈ​ប​.​ខុន / ភ្នំពេញៈ ...