​អាជ្ញាធរ​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ផ្លូវ​រក​ដំណោះស្រាយ​ផលប៉ះពាល់​ចរាចរ​

163
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​ឱ្យដឹង​ថាបើ​គ្មាន​ការប្រែប្រួល​ទេ​នៅ​រសៀល​ថ្ងៃទី​១២​ខែមីនា​២០២០​នេះ​លោក​ភិ​បាល​ខេត្ត​ព្រះសីហនុ​នឹង​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ស្ថាបនា​ផ្លូវ​ទាំងអស់​ក្នុង​ខេត្ត​ព្រះសីហនុ​។​

ប្រជុំដោះស្រាយ​សម្របសម្រួល​បញ្ហា​មួយចំនួន​ដែល​កំពុង​កើតមាន​ផលប៉ះពាល់​មកលើ​ការរស់នៅ​និង​ការប្រកប​របរ​រកទ​ទួល​ទាន​របស់​ពលរ​ដ្ឋ​ក្នុង​ក្រុងព្រះសីហនុ​ពេលដែល​ដំណើរ​ការធ្វើ​ផ្លូវ​កំពុង​សម្រុក​ធ្វើឱ្យ​ឆាប់​រួចរាល់​មុន​រដូវភ្លៀង​មកដល់​។ជាមួយនិង​ការ​សាទរ​ចំពោះ​ការទទួលបាន​សមិទ្ធផល​ថ្មី​ពី​រាជរដ្ឋាភិបាល​ក្នុងការ​ស្ថាបនា​ផ្លូវ​ថ្មី​ច្រើន​ខ្សែ​នេះ​។

ពលរដ្ឋ​បាន​លើកឡើងថា​មួយរយៈ​ចុងក្រោយ​នេះ​បញ្ហា​ចរាចរ​មានការ​ពិបាក​ដោយសារ​តែ​ការបិទផ្លូវ​ច្រើន​ស្ទើរ​គ្រប់​ច្រក​,​ការកាយ​ដាក់លូ​តាម​ទីតាំង​ច្រក​ផ្លូវ​ឆ្លងកាត់​ខ្លះ​ប្រើពេល​យូរ​,​និង​មួយផ្នែក​ទៀត​ឃើញ​ប៉ះពាល់​ដល់​បណ្ដាញ​ផ្សេងៗ​មានដូចជា​បណ្តាញទឹក​ស្អាត​អគ្គិសនី​និង​បណ្តាញ​ទូរគមនាគមន៍​ជាដើម ហើយ​បញ្ហា​នេះ​ធ្វើអោយ​ពលរដ្ឋ​ជាច្រើន​មានការ​ថ្នាំងថ្នាក់​។

​ទោះជា​យ៉ាងនេះ​ក្តី​អាជ្ញាធរ​រដ្ឋបាលខេត្ត​ព្រះសីហនុ​នៅតែ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មេត្តា​យោគយល់​អ​ធ្យា​ស្រ​យ័​ចំពោះ​ផលវិបាក​ខ្លះ​ពេល​កំពុង​ស្ថាបនា​ផ្លូវ​ថ្មី​នេះ​និង​ថា​រដ្ឋបាលខេត្ត​នឹង​ខិតខំ​សម្របសម្រួល​ដោះស្រាយ​ជាមួយនិង​ការដាក់​កម្លាំង​សម្រួល​ចរាចរ​ព្រមទាំង​ព​ន្លឿ​ន​ជំរុញ​ដោះស្រាយ​បញ្ហា​នានា​ដែល​ពាក់ព័ន្ធ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ