ការប្រឡងបវរកញ្ញាវៀតណាមឆ្នាំនេះ នឹងមិនប្រព្រិត្តទៅតាមកាលបរិច្ឆេទដែលបានគ្រោងទុកនៅខែឧសភានោះទេ ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ១៩។
លោក សួនសឺនឡឹ ប្រធានក្រុមប្រឹក្សារៀបចំកម្មវិធីនេះ បាននិយាយថា”ប្រទេសនេះកំពុងខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃវីរុសនេះ។ ទោះបីយើងបានត្រៀមរួចរាល់ក៏ដោយ ការពន្យាពេលការប្រកួតនេះ គឺល្អបំផុត”។
ប៉ុន្តែ ក្រុមប្រឹក្សារៀបចំកម្មវិធីនេះបានបន្ថែមថា ខ្លួននៅរក្សាទទួលពាក្យសុំការប្រកួតប្រជែងដដែលទេ។
បវរកញ្ញាវៀតណាមឆ្នាំ ២០២០ បានគ្រោងនឹងចាប់ផ្តើមពីខែឧសភាដល់ខែសីហាជាមួយនឹងសន្និសីទកាសែតនៅចុងខែមីនា។ ការប្រឡងលើកទី ១៦នេះស្វាគមន៍ជនជាតិវៀតណាម ដែលមានអាយុចាប់ពី១៨ ដល់២៧ ឆ្នាំដែលក្នុងនោះ រួមមានជ្រើសរើសបវរកញ្ញាបង្ហាញម៉ូត បវរកញ្ញាកីឡា បវរកញ្ញាទេពកោសល្យ បវរកញ្ញាឆ្នេរសមុទ្រនិងបវរកញ្ញាឯកវៀតណាម។
ចាប់តាំងពីថ្ងៃពុធទី១១មីនាមក ករណីឆ្លងថ្មីនៃវីរុសនេះចំនួន២២ករណី ត្រូវបានរាយការណ៍នៅប្រទេសវៀតណាម ដោយរួមទាំងករណី៧នៅទីក្រុងហាណូយដោយនាំឱ្យមានករណីឆ្លងសរុបចំនួន៣៨ករណី៕ប្រែសម្រួល៖សុខា/sn

បវរកញ្ញាវៀតណាមកំពូល៣នាក់ដែលជាប់ចំណាត់ថ្នាក់ទី២ ឆ្នាំ២០១៨