គ្រាន់តែចែកទានដល់ញាតិញោមព្រះតេជគុណ នី សុវណ្ណមុន្នីរ៉េត ត្រូវបានគេរិះគន់ និងប្រមាថ

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត ដែលឧស្សាហ៍ធ្វើរឿង សប្បុរសជាច្រើនលើកច្រើនសារ នោះ ក៏ត្រូវបានអ្នកតាមផ្ចាញ់ និងជេប្រមាថ គ្រាន់តែ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត ចែកទានដល់ញាតិញោម ពុទ្ធបរិស័ទក្រីក្រចាស់ជរា គ្មានទីពឹង ក្មេងកំព្រា ក៏មានអ្នករិះគន់តិះដៀលជេរប្រមាថដល់ព្រះអង្គដែរ។

ព្រះតេជគុណ នី សុវណ្ណមុន្នីរ៉េត មានសង្ឃដិការថា៖” ខ្ញុំករុណាអាត្មាភាព ចែកទាន រាល់ថ្ងៃនេះតើខុសឬ ក៏ត្រូវនិយាយពិតឲ្យតែផុសគឺមានអ្នករិះគន់ដៀលជេរប្រមាថ អាត្មា គ្រប់សព្វបែបយ៉ាងមិនថា ព្រះសង្ឃ ឬ គ្រហស្ថ នោះទេ។ ដោយពួកគេនាំ គ្នា លើកឡើងថាអាត្មាធ្វើខុសវិន័យ”។

ព្រះតេជគុណ មានសង្ឃដិការ បន្ថែមថា ប្រសិនបើព្រះអង្គធ្វើសកម្មភាពសប្បុរស ធម៌ ខុសនោះ ព្រះអង្គនឹងបញ្ចប់ការចែកទានទាំងឡាយភ្លាម។ ណាមួយសកម្មភាព សប្បុរសធម៌របស់ព្រះអង្គ មិនមែនទើបតែមានឥឡូវនេះទេ ពោលគឺព្រះអង្គ បានចូល រួមជាមួយកាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ២០០៤ មកម្ល៉េះ។ ជាចុងក្រោយព្រះ ព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត សុំយោបល់ពីញាតិញោមពុទ្ធបរិស័ទ ថាប្រសិនបើព្រះអង្គ ចែកទានជូនដល់ញាតិញោម ចាស់ជរាគ្មានទីពឹង និងក្មេងកំព្រា ខុសវិន័យមែននោះ ព្រះ អង្គ នឹងឈប់ចែកទានចាប់ពីថ្ងៃនេះទៅ។

ចំពោះបច្ច័យ ដែលយកទៅជួយញាតិញោមកន្លងមក គឺព្រះព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត បានមកពីពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេសនិមន្តព្រះអង្គទសទាយ ស្រោចទឹក រំដោះគ្រោះលើករាសី ជាដើម៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...