អ្នកជំនាញជំងឺឆ្លងអាម៉េរិក ដែលព្យាករណ៍ដឹងអំពីការផ្ទុះឡើងវីរុសកូរ៉ូណាទូទាំងពិភពលោក និយាយថា ជំងឺរាតត្បាតនេះនឹងបន្លាយពេល៦ខែ ហើយពាក់ម៉ាស់និងស្រោមដៃគឺអត់ប្រយោជន៍ទេ

អ្នកជំនាញខាងជំងឺឆ្លងម្នាក់ ដែលបានព្យាករណ៍ពីការរីករាលដាលនៃវីរុសកូរ៉ូណា បានអះអាងថា ជំងឺរាតត្បាតនេះនឹងបន្លាយពេល ៦ ខែទៀត ហើយនិយាយថាវាគ្មានន័យអ្វីទេដែលពាក់ម៉ាស់មុខនិងស្រោមដៃចំពេលកំពុងផ្ទុះវីរុសដូច្នេះ។

លោក ម៉ៃឃើល អូស្ទើហូម បានប្រាប់អ្នកស្តាប់របស់កម្មវិធីផ្សាយសំឡេង Joe Rogan Experience ខណៈករណីឆ្លងចំនួន ១២៥.៧៤៣ ត្រូវបានបញ្ជាក់នៅទូទាំងពិភពលោក និង ៤.១៦០ នាក់បានស្លាប់ កាលពីថ្ងៃអង្គារទី១០មីនាថា អ្វីៗនឹងកាន់តែអាក្រក់ទៅៗ។

នៅសហរដ្ឋអាម៉េរិកមានអ្នកឆ្លងមេរោគកូវីដ១៩ចំនួន ១.១៣៥ នាក់និងមានអ្នកស្លាប់ចំនួន ៣៦ នាក់នៅល្ងាចថ្ងៃអង្គារនិងនៅទីក្រុងញូវយ៉ក គេឃើញបុគ្គលិករថភ្លើងក្រោមដីកំពុងលាងសម្អាតស្ថានីយ ខណៈនៅរដ្ឋខូឡូរ៉ាដូ គេឃើញមានការដំឡើងឧបករណ៍ធ្វើតេស្តដើម្បីរឹតត្បិតលទ្ធភាពឆ្លងមេរោគ។

លោកអូស្ទើហូមនិយាយប្រាប់ពិធីករឈ្មោះ ចូ រ៉ូហ្គាន ថា “វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ បើនិយាយពីការឈឺចាប់ ការរងទុក្ខ និង មរណភាព ដែលបានកើតឡើងមកទល់ពេលនេះ គឺ គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ការឆ្លងពេញបន្ទុកនឹងលេចឡើងនៅប៉ុន្មានខែខាងមុខទៀត។ យើងនឹងរងការឈឺចាប់ក្នុងពេលប៉ុន្មានខែទៀត”។

ប្រៀបធៀបវីរុសកូរ៉ូណាទៅនឹងវីរុសដទៃទៀត លោកអូស្ទើហូមនិយាយថា វីរុសកូរ៉ូណា “អាក្រក់ជាងផ្តាសាយតាមរដូវពី១០ទៅ១៥ដង”៕ ដោយ៖ កញ្ញាដាលីស

លោកអូស្ទើហូមថាជំងឺកូរ៉ូណានឹងបន្លាយពេល៦ខែទៀត

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឃាត់​ចិន​៥​នាក់ និង វៀតណា...

​  ដោយៈ​ស​រិ​ទ្ធ​/​ភ្...

ក្រសួងទេសចរណ៍​ផ្សព្វផ្សាយ...

ដោយ​:​ជា​សីហ​:/​ភ្នំពេញ​:...

ឃាត់​ស្ត្រី​ម្នាក់​ដែល​បង...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...

ឥណ្ឌូនេស៊ី​រាយការណ៍​ករណី​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...