ដោយ៖វណ្ណៈ/ព្រះសីហនុ៖អាជ្ញាធរមូលដ្ឋានបានប្រាប់ស្មីកម្ពុជាថាប៉ុន្មានថ្ងៃនេះមានករណីភ្លើងឆេះស្មៅនិងឆេះព្រៃជាបន្តបន្ទាប់នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាក់ស្តែង នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នេះក៍មានភ្លើងឆេះគល់ជញ្ជ្រាំងនៅចំណុចវាលស្រែ កោះគ្រោះស្ថិតក្នុងភូមិបឹងតាស្រី ឃុំបឹងតាព្រហ្មស្រុកព្រៃនប់ដែលទំនងជាបណ្តាលមកពីមានក្មេងដុតលេងឬមានអ្នកបោះចោលកន្ទុយបារីក្នុងវាលស្រែ ឬក៏មានអ្នកដុតផងដែរ ។

ក្នុងពេលនោះនគរបាលនិងមន្ត្រីមូលដ្ឋានបានអន្តរាគមន៍ដោយបានបញ្ចេញរថយន្តទឹកពន្លត់មិនឱ្យឆេះរាលដាលបន្តទៀត។ដោយសារតែរដូវរាំងស្ងួតកំពុងគ្របដណ្តប់អាជ្ញាធរបានអំពាវនាវឱ្យពលរដ្ឋរួមគ្នាការពារ បង្ការភ្លើងព្រៃនិងការពារគ្រោះអគ្គិភ័យគ្រប់រូបភាពផងដែរ ៕S/

