បណ្ឌិត​សង្ឃៈ សា​រណា​សមណ​និស្សិត​ព្រះសីហនុ​រាជ​ស្ទើរតែ​ជា​និក្ខេបបទ​

359
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ ជាការ​កត់សម្គាល់ បច្ចុប្បន្ន​ខណៈ​និស្សិត​ថ្នាក់​បរិញ្ញាបត្រ នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ខ្លះ គ្រាន់តែ​ប្រឡង​ហើយ ក៏​ត្រូវបាន​ចាត់ទុកថា​បានបញ្ចប់​ការសិក្សា ហើយ​រង់ចាំតែ​ទទួល​សញ្ញាបត្រ​នោះ សមណ​និស្សិត និស្សិត ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ត្រូវតែ​សរសេរ និង ការពារ​សារ​ណា​យ៉ាង​ត្រឹមត្រូវ ហើយ ភិក្ខុ ព្រះ​ធម្ម​ឃោ​សា​ចា​រ្យ បណ្ឌិត ឃី សុវណ្ណ​រតនា បាន​មាន​ព្រះ​ថេ​ដីកា​អំពី​គុណភាព នៃ សា​រណា​ទាំងនោះ​ថា ប៉ុន្មាន​ឆ្នាំ​មកនេះ សារ​ណា របស់​សមណ​និស្សិត និង និស្សិត នៃ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ បាន​កើន​ឡើងជា​បន្តបន្ទាប់ ទាំង​ផ្នែក​សោភណភាព និង ទំហំ ជាពិសេស​ភាព​ស៊ីជម្រៅ នៃ ការស្រាវជ្រាវ ដែលជា​សរុបទៅ មាន​គុណភាព​ស្ទើរតែ​អាច​ហៅ​បាន​ថា​ជា​និ​ប​ក្ខេ​ប​បទ​ទៅហើយ ហើយ​មាន​កម្រាស់ ២៥០ ទំព័រ ទៅជិត ៣០០ ទំព័រ​ក៏មាន ហើយ​សូម្បីតែ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា ក៏​តែងតែបាន​ពោល​សរសើរ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ចំពោះ​ការសរសេរ និង ការការពារ​សារ​ណា​នេះដែរ

ភិក្ខុ ព្រះ​ធម្ម​ឃោ​សា​ចា​រ្យ បណ្ឌិត ឃី សុវណ្ណ​រតនា មាន​ព្រះ​ថេរ​ដីកា​នៅក្នុង​ពិធី​ជួបជុំ​សមណ​និស្សិត និង និស្សិត​ចំនួន ដែល​ត្រូវការពារ​សា​រណា​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ឆ្នាំ ២០២០ ( រូបៈ មេសា


​ព្រះមហា​សមណៈ ឃី សុវណ្ណ​រតនា មាន​ព្រះ​ថេរ​ដីកា​ប្រកបដោយ​មោទកភាព​បែបនេះ នៅក្នុង​ពិធី​ជួបជុំ​ផ្តល់​ឱវាទ​ដល់​សមណ​និស្សិត និង និស្សិត​ចំនួន ២០២ អង្គ និង នាក់ ដែល​ត្រូវការពារ​សា​រណា​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ នា​ថ្ងៃទី ១២ និង ទី ១៣ ខែ មីនា ឆ្នាំ ២០២០ នេះ ។​
​ដើមឡើយ​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ គឺជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សម្រាប់​ព្រះសង្ឃ ប៉ុន្តែ​បន្ទាប់ពី​បានធ្វើ​កំណែទម្រង់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ទើប​មាន​និស្សិត​ជា​គ្រហស្ថ​ប្រុស ស្រី​ប្រមាណ​ជា ៥០ ភាគរយ​សិក្សា​នៅក្នុង​ពុទ្ធិក​ឧ​ត្ត​ម​សិក្សា​ដ៏​មាន​វ័យ​ចំណាស់ និង មាន​កិត្តិនាម​ជាងគេ​នៅ​កម្ពុជា​នេះ ហើយ​មុខវិជ្ជា​នៅ​ទីនោះ ក៏​មិនមាន​មែន​តែ​វិស័យ​ពុទ្ធចក្រ​ឡើយ គឺមាន​ទាំង​ជំនាញ​ផ្នែក​អាណាចក្រ​ដូចជា អក្សរសាស្ត្រ ភាសាបរទេស នីតិសាស្ត្រ និង គ្រប់គ្រង​ជាដើម​ផងដែរ ។​


​បច្ចុប្បន្ន ពុទ្ធិក​សកល​វិទ្យាល័យ​ព្រះ​សី​នុ​រាជ មាន​ទីតាំង​ចំនួន ៣ គឺ​ព្រះសីហនុ​រាជ ភ្នំពេញ ជាទី​តាំង​កណ្តាល ព្រះសីហនុ​រាជ កំពង់ឆ្នាំង និង ព្រះសីហនុ​រាជ បាត់ដំបង សរុប​មាន​សមណ​និស្សិត និង និស្សិត ជាង ១ ៨០០ អង្គ​នាក់ ។ ដោយឡែក​សមណ​និស្សិត និង និស្សិត ដែល​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​សរុប ៣ ០១៣ អង្គ នាក់ និង បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ៣៨ អង្គ នាក់ ។​


​ប្រការ​គួរឱ្យកត់សម្គាល់​មួយទៀត​នៅក្នុង​រាល់​កិច្ចការពារ​សារ​ណា ឬ និក្ខេប​ទ​នៅ​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ គឺ​វិន័យ គុណភាព គុណធម៌ និង សីលធម៌ គឺជា​កត្តា​ដ​ចម្បង​មិនអាច​ខ្វះ​បាន ។​


​ប្រការ​គួរ​ចាប់អារម្មណ៍​មួយ នា​ឆ្នាំ ២០២០ នេះ សមណ​និស្សិត និង និស្សិត​ដែល​ត្រូវការពារ​សា​រណា​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ភាសាបាលី មាន​ចំនួន ១១ អង្គ និង នាក់ គឺ​កើនឡើង ១ រូប បើ​ធៀប​ទៅនឹង​ឆ្នាំ ២០១៩ កន្លងទៅ ហើយ​ក្នុងចំណោម​ទាំង ១១ រូបនោះ ក៏មាន​និស្សិត​ជា​ស្ត្រី​ម្នាក់​ផង ៕ Kh

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ