ក្រសួងការបរទេសអាម៉េរិកកាលពីថ្ងៃពុធទី១១មីនាបានណែនាំពលរដ្ឋខ្លួនអោយពិចារណាឡើងវិញអំពីការធ្វើដំណើរចេញក្រៅប្រទេសដោយសារតែជម្ងឺឆ្លងរាតត្បាតនៅលើពិភពលោក។
ការណែនាំសុខភាពសកលពិសេសកាលពីយប់ថ្ងៃពុធត្រូវបានធ្វើឡើងក្រោយប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំ ប្រកាសរឹតត្បិតការធ្វើដំណើរចូលមកពីអឺរ៉ុប។មុននេះក្នុងថ្ងៃដដែល អង្គការសុខភាពពិភពលោកបានប្រកាសថាជម្ងឺកូវីដ១៩ជាជម្ងឺឆ្លងសកលមួយ និងបានអំពាវនាវអោយគ្រប់ប្រទេសចាត់វិធានការម៉ឺងម៉ាតនិងស្វាហាប់ដើម្បីបញ្ឈប់វា៕