ភ្នំពេញ៖ក្រសួងទេសចរណ៍នាថ្ងៃទី១១ខែមីនាឆ្នាំ២០២០បានប្រកាសថាសមាគមអ្នកសរសេរអំពីការធ្វើដំណើរក្នុងតំបន់ប៉ាស៊ីហ្វិក Pacific Area Travel Writers Association(PATWA)បានផ្ដល់រង្វាន់ដល់ប្រទេសកម្ពុជាដែលបានក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្តរជាតិល្អបំផុត Best Destination – Heritage(International)។

មន្ត្រីក្រសួងទេសចរណ៍បានបន្តឱ្យដឹងថានេះជាមោទនភាពមួយទៀតសម្រាប់ប្រជាជាតិកម្ពុជាដែលត្រូវបានសមាគមអន្តរជាតិលើកតម្កើងព្រមទាំងកាន់តែត្រូវបានពង្រីកការផ្សព្វផ្សាយទៅកាន់ពិភពលោកយ៉ាងទូលំទូលាយ។គួរបញ្ជាក់ថាសមាគមPATWAជាសមាជិកសម្ព័ន្ធរបស់អង្គការទេសចរណ៍ពិភពលោក United Nations World Tourism Org៕S/

