អាជ្ញាធរសុខាភិបាលថៃបាននិយាយនៅថ្ងៃ១២មីនាថា ការឆ្លងវីរុសកូរ៉ូណាថ្មីជាក្រុមមួយបានកើតឡើងក្នុងចំណោមមនុស្សដែលបានស៊ីផឹកនិងជក់បារីរួមជាមួយភ្ញៀវបរទេសម្នាក់ដែលមានរោគសញ្ញាកូវីដ១៩។
មនុស្ស១១នាក់បានឆ្លងកូវីដ១៩ថ្មីនៅពិធីមួយជាមួយអ្នកដំណើរម្នាក់មកពីហុងកុង។
ជាមួយនឹងចំនួនឆ្លងថ្មីនេះ ឥឡូវថៃមានអ្នកកើតកូវីដ១៩សរុបចំនួន៧០នាក់ តែ៣៤នាក់បានជា៕