កូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ទី១២មីនាបានរាយការណ៍ការឆ្លងវីរុសកូវីដ១៩ថ្មីចំនួន១១៤ករណី និង៦នាក់បានស្លាប់បន្ថែម ដែលវាបង្ហាញការធ្លាក់ជាប់អំពីការឆ្លងថ្មីនៅក្នុងប្រទេសនេះ។
ករណីថ្មីនេះនាំអោយអ្នកឆ្លងនៅក្នុងប្រទេសនេះកើនដល់៧.៨៦៩នាល់ និងស្លាបសរុប៦៦នាក់។
ក្នុងពេលជាមួយគ្នា អាជ្ញាធរកូរ៉េខាងត្បូងនឹងបង្កើនការពិនិត្យតាមដានសុខភាពរបស់អ្នកដំណើរទៅពីអឺរ៉ុបនៅពេលវីរុសកូរ៉ូណាធ្វើដំណើរហួសពីអាស៊ីចូលអឺរ៉ុប។
មន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបាននិយាយថា អ្នកដំណើរមកពីបារាំង អាឡឺម៉ង់ អេស្ប៉ាញ អង់គ្លេស និងហូឡង់ ព្រមទាំងអ្នកបានឈប់នៅក្រុងឌុយបៃនិងមូស្គូនៅ២សប្តាហ៍មកនេះ នឹងត្រូវពិនិត្យសុខភាពនៅអាកាសយានដ្ឋាននិងចំណុចចូលប្រទេសដទៃទៀតចាប់ពីថ្ងៃអាទិត្យទៅ៕ប្រែសម្រួល៖វាសនា

កូរ៉េខាងត្បូងបានរាយការណ៍ការឆ្លងថ្មី១១៤នាក់កាលពីថ្ងៃ១២មីនា ក្នុងនេះ១៩នាក់នៅក្រុងសេអ៊ូល