ក្រសួងសុខាភិបាល កម្ពុជា រកឃើញអ្នកផ្ទុក​ជំងឺ Covid-19 ២ នាក់​ទៀត​

ដោយៈ មេសា​/ភ្នំពេញៈ សេចក្តីប្រកាស​ព័ត៌មាន​ជាបន្ទាន់ ក្រសួងសុខាភិបាល នាពេល​ថ្ងៃត្រង់​ទី​១២ ខែមីនា ឆ្នាំ​២០២០ បាន​អះអាងថា ក្រុមគ្រូពេទ្យ​បាន​រកឃើញ​អ្នកដំណើរ​លើ​នាវា Viking Cruise Journey នៅ​ខេត្តកំពង់ចាម មាន​ផ្ទុក​ជំងឺ Covid-19 ចំនួន​២​នាក់​ទៀត ជា​បុរស​ជនជាតិ អង់គ្លេស វ័យ​៧៣​ឆ្នាំ និង​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ទៀត វ័យ​៦៩​ឆ្នាំ ។​


​បើតាម​សេចក្តីប្រកាស​ដដែល​ខាងលើនេះ ក្រសួងសុខាភិបាល អះអាងថា ការរកឃើញ​មេរោគ​កូ​វីដ​១៩ លើ​ខ្លួន​ជនជាតិ​អង់គ្លេស​២​នាក់​ប្តី​ប្រពន្ធ​ថ្មី​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួងសុខាភិបាល​កម្ពុជា បាន​យក​សំណាក​របស់​មនុស្ស ៥៩ នាក់ នៅលើ​នាវា Viking Cruise Journey ទៅធ្វើ​តេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ។ ដែល​ប្រការនេះ នាំឱ្យ​អ្នកដំណើរ​ជា​ជនជាតិ​អង់គ្លេស វិជ្ជមាន​វិ​រុស​កូ​វីដ​១៩ គឺមាន​ចំនួន​៣​នាក់ ក្នុងចំណោម​អ្នកដំណើរ និង​អ្នក​បម្រើការ​នៅលើ​នាវា​ទាំងអស់​សរុប​ចំនួន ៦៤​នាក់ ។


​សូមជម្រាបថា គិត​មកដល់ពេលនេះ សរុប​ចំនួន​អ្នក​ឆ្លង Covid-19 នៅ​កម្ពុជា​បាន​កើន​ឡើងដល់ ៥ នាក់​ហើយ​គឺ ៖ ១. បុរស​ជនជាតិ​ចិន មកពី​ទីក្រុង អ៊ូ​ហាន ដែល​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ហើយ​, ២ បុរស​ជនជាតិខ្មែរ វ័យ ៣៨​ឆ្នាំ នៅ​ខេត្តសៀមរាប ( កំពុង​សម្រាក​ព្យាបាល​) , ៣. ស្ត្រី​ជនជាតិ​អង់គ្លេស វ័យ ៦៥ ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្តកំពង់ចាម​, ៤. បុរស​ជនជាតិ​អង់គ្លេស វ័យ ៧៣ ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្តកំពង់ចាម និង ៥ ស្ត្រី​ជនជាតិ​អង់គ្លេស វ័យ​៦៩​ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្តកំពង់ចាម ។​


​ក្រសួងសុខាភិបាល​បញ្ជា​ក់ថា ពេលនេះ បុរស និង ស្ត្រី​ជនជាតិ​អង់គ្លេស​ទាំង ២ រូប​ដែល​ត្រូវបាន​រកឃើញ​ផ្ទុក COVID-19 ត្រូវបាន​នាំយកទៅ​ដាក់​នៅក្នុង​បណ្ទប់​ដាច់ដោយឡែក​ក្នុង​មន្ទីរពេទ្យ​ខេត្ត កំពង់ចាម ដើម្បី ព្យាបាល និង តាមដាន​សុខភាព ។ ចំណែក​អ្នកដំណើរ ៦១ អ្នក​ផ្សេងទៀត​ដែលមាន​តេស្ត​អវិជ្ជមាន ត្រូវបាន​យក​ដាក់​ដាច់ដោយឡែក​នៅ​កន្លែង​សមរម្យ​លើដី​គោក ដើម្បី តាមដាន​សុខភាព ៕ Kh

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ករណីពុល​ស្រាស​៖ ​អ្នកស្លា...

​ដោយ​: ទេ​ពក​ង្រី / ខេត្ត...

លោកទេសាភិបាលធនាគារជាតិធ្វ...

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេ...

អភិបាលខេត្ត​បាត់ដំបង​ទស្ស...

​ដោយ​: គ្រញូង / សៀមរាប​: ...

លោក​តំណាងរាស្ត្រ សៀង ណាំ ...

ដោយ​: បាយ័ន / សៀមរាប​: នា...