អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បង់ថ្លៃសេវាប្រមូលសំរាមប្រញាប់មកបង់ឲ្យបានទាន់ពេលវេលា

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅតែអំពាវនាវយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ដែលមិនទាន់បង់ថ្លៃសេវាប្រមូលសំរាម មេត្តាប្រញាប់មកបង់ឲ្យបានទាន់ពេលវេលា ជៀសវាងរងការទទួលនូវវិធានការណ៍នានា របស់រដ្ឋបាលរាជធានីភ្នំពេញ។ នេះបើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ។

លោក មាសភក្តី បានឲ្យដឹងថា ក្រោយពីបានចាប់ផ្តើមអនុវត្តទទួលការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល តាមប្រព័ន្ធអេឡិចត្រូនិច ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ រហូតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋភាគច្រើន បានយល់ដឹងអំពីនីតិវិធី និងបានចូលរួមបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងរួចហើយ។

លោកបន្តថា ទោះបីជាយ៉ាងណា នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត មិនទាន់បានបំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនេះនៅឡើយ ដោយ សារបងប្អូននៅពុំទាន់យល់ ពីការផ្លាស់ប្តូរប្រព័ន្ធបង់ប្រាក់ថ្មីនេះ និងអ្នកខ្លះទៀតជាប់រវល់បំពេញភារកិច្ចការងារ និងប្រកបមុខរបររកស៊ីប្រចាំថ្ងៃ មិនទាន់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ពីការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនេះ។

អ្នកនាំពាក្យរូបនេះបានអំពាវនាវថា ៖«សូមបងប្អូនប្រជាពលរដ្ឋ ដែលពុំទាន់បានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ឬមិនទាន់មានលេខសំគាល់អតិថិជន (ID) សូមរួសរាន់ធ្វើការទំនាក់ទំនង មករដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ និងមកបង់ថ្លៃសេវាប្រមូលសំរាម សម្រាប់ខែមករា និងកុម្ភៈ ឆ្នាំ២០២០ ឱ្យបានទាន់ពេលវេលា ជៀសវាងរងការទទួលនូវវិធានការណ៍នានា របស់រដ្ឋបាលរាជធានីភ្នំពេញ និងដើម្បីចូលរួមថែរក្សាអនាម័យ បរិស្ថាន និងសោភណភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់ស្អាត»។

សូមជម្រាបថា រាជរដ្ឋាភិបាលសម្រេចបង្វែរថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ពីក្រុមហ៊ុនស៉ិនទ្រី មកជូនរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណង់រឹងរាជធានីភ្នំពេញវិញ ដើម្បីជំរុញនូវប្រសិទ្ធភាពនៃការប្រមូលសំរាម៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លួច​ស៊ីម៉ង់ត៍ លក់​រាប់​ឆ្...

ដោយៈ ចាន់តូ / ភ្នំពេញៈ ជន...

ការចរចា​កិច្ចព្រមព្រៀង​ពា...

​ដោយ​: ពៅ​និមល​/​ភ្នំពេញ​...

ក្រុមការងារ​ជំនាញ​ក្រសួងទ...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក...

រដ្ឋបាល​ខេត្តសៀមរាប ចែក​ម...

ដោយៈ បាយ័ន/សៀមរាបៈ នៅវេលា...