បើករថយន្តបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នម៉ូតូមកពីក្រោយ បុកពេញទំហឹងរងរបួសមនុស្សប្រុសស្រី៣ នាក់នៅស្រុករំដួល

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ មនុស្សប្រុសស្រី៣នាក់បានរងរបួសយ៉ាងដំណំនៅក្នុងករណីគ្រោះថ្នាក់ចរាចណ៍មួយរវាងរថយន្តនិងម៉ូតូដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១៩ និង ២០ នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅលើផ្លូវលេខ១៣ ត្រង់ ចំណុច ភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល រវាងម៉ូតូនិងរថយន្ត ក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង។

សមត្ថកិច្ចបានឱ្យដឹងថាៈអ្នកបើកបររថយន្តឈ្មោះ ពិន ធា ភេទប្រុសអាយុ ៣៥ឆ្នាំ មុខរបរ រត់តាក់សុី មានទីលំនៅភូមិ នាងចាន់ ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ជិះរថយន្តម៉ាក ហាយលែនឌឺ ពណ៌ទឹកប្រាក់ ផលិតឆ្នាំ ២០០៣ ពាក់ស្លាកលេខ ស្វាយរៀង 2B.1239 បើកក្នុងទិសដៅពីត្បូង ទៅជើងមកដល់ចំណុចកើតហេតុបានបត់ឆ្វេងពេលនោះក៏មានម៉ូតូមួយគ្រឿងទៀតដែលមកពីក្រោយធ្វើដំណើស្របទិសគ្នាបានវ៉ាជែងរថយន្តហើយក៏បានបុករថយន្តផ្នែកខាងមុខ បណ្តាលឲ្យដួល។ ចំណែករថយន្តខូចខាតធ្ងន់។

ប្រភពដដែលបានបន្តថា អ្នកបើកបរម៉ូតូឈ្មោះ សាំ សារឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កសិកររស់នៅភូមិ ត្រពាំងក្នុង ឃុំថ្នាធ្នង់ ស្រុករំដួលខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាក ហុងដា សេ១២៥ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខស្វាយរៀង1K .3158 ពាក់មួកសុវត្ថិភាពរងរបួសស្រាលម៉ូតូខូចខាតធ្ងន់។ ដឹកអ្នករួមដំណើ២នាក់ ទី១ ឈ្មោះ ពេទ្យ អូន ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកម្មករ មិនពាក់មួកសុវត្ថិភាព រងរបួសស្រាល ទី២ ឈ្មោះ យឹម ឌីណា ភេទប្រុស អាយុ២៣ឆ្នាំ កសិករ មិនពាក់មួកសុវត្ថិភាព រងរបួស្រាល អ្នករួមដំណើទាំងពីររស់នៅភូមិឃុំជាមួយអ្នកបើកម៉ូតូ។

បច្ចុប្បន្ន អ្នករងរបួសបញ្ជួនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង។ រីឯមធ្យោបាយយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុករំដួល ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...