Home ព័ត៌មានអន្តរជាតិ ៦​ប្រទេស​នៅ​អ...

៦​ប្រទេស​នៅ​អឺរ៉ុប​រាយការណ៍​ការ​អំពី​ការស្លាប់​ដោយកូវី​ដ​១៩​លើកដំបូង​

​ប្រទេស​នៅ​អឺរ៉ុប​កាន់តែច្រើន​បាន​រាយការណ៍​អំពី​ការស្លាប់​ដោយ​ជម្ងឺ​កូវី​ដ​១៩​លើកដំបូង​របស់​គេ​។​

​ក្រិក បាន​រាយការណ៍​ការស្លាប់​បុរស​វ័យ​៦៦​ឆ្នាំ​ម្នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​មីនា​។​បុរស​នេះ​បាន​វិល​មក​ពី​ការធ្វើ​ធម្ម​យាត្រា​សាសនា​នៅអេ​ហ្ស៊ី​ប​និង​អ៊ីស្រាអែល​​កាលពី​ចុងខែ​កុម្ភៈ​និង​បាន​ធ្លាក់ខ្លួន​ឈឺ​។​

​គិត​មក​ត្រឹម​ថ្ងៃ​ពុធ ក្រិក​មាន​អ្នក​ឆ្លង​វីរុស​កូវី​ដ​១៩​នេះ​ចំនួន​៩៩​នាក់​។​

​ការស្លាប់​លើកដំបូង​នៅ​ស៊ុយអែត ធ្លាក់​លើ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​។​អៀឡង់ ក៏​ប្រកាស​ការស្លាប់​ដោយ​វីរុស​នេះ​លើក​ដំបូង​ផងដែរ ខណៈ​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​៣៤​នាក់​។​

​បែ​ល​ហ្សិ​ច ប៊ុល​ហ្ការី និង​អាល់​បារី សុទ្ធតែ​បាន​ប្រកាស​ការស្លាប់​មនុស្ស​លើកដំបូង​ដោយ​សារ​ជម្ងឺឆ្លង​សកល​នេះ​កាលពី​ថ្ងៃ​ពុធ​៕ប្រែសម្រួល៖វាសនា

ស្ត្រី​ពាក់​ម៉ាស់​មុខ​ដើរ​នៅ​កណ្តាល​ក្រុង​អាថែន​កាលពី​ថ្ងៃ​១១​មីនា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...