ដីចំណីព្រែកទន្លេវ៉ៃគោអូស្មាច់ប្រមាណ៤ហិកតាត្រូវចាក់ដីលុប យកធ្វើជាកម្មសិទ្ធិ

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ មហាជនបានអំពាវនាវសូមឲ្យអាជ្ញាធរស្រុកខេត្តនិងមន្ទីរពាក់ពន្ធ័ព្រះមេត្តាចុះពិនិត្យមើលអ្នកមានទ្រព្យម្នាក់បានជីករណ្តៅដីជ្រៅដល់ក្បាលប្រែត្រយកអាចម៍ដីទៅចាក់លប់ដីចំណីព្រែកទន្លេវ៉ៃគោ ត្រង់ចំណុចស្ពានអូស្មាច់ស្ថិតនៅភូមិតាស្អាង ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ធ្វើជាកម្មសិទ្ធិធ្វើឲ្យប៉ះពាល់ផ្លូវទឹកនិងអាចលិចលំនៅឋានរបស់ប្រជាពលរដ្ឋនៅរដូវវស្សា។

មហាជនធ្វើការអំពាវនាវនេះកើតឡើងនៅរសៀលថ្ងៃទី១១ មីនា ឆ្នាំ២០២០ នៅភូមិតាស្អាង ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ។

បើតាមឈ្មោះសែនសារ៉ាត់ភេទប្រុសអះអាងថា ជាមេការមើលការខុសត្រូវកន្លែងចាក់ដីនោះបានឲ្យដឹងថា ម្ចាស់ចាក់ដីលប់ចំណីព្រែកដៃទន្លេវ៉ៃគោត្រង់ចំណុចអូស្មាច់នេះឈ្មោះទេពចំរើន សាមឌី ជានាយទាហ៊ានថ្នាក់ឧត្តមសេនីយ៍នៅរាជធានីភ្នំពេញ។

ប្រភពដ៏ដែលបន្តទៀតថា ដីដែលនៅតាមមាត់ព្រែកដៃទន្លេវ៉ៃគោនេះ លោកទេពចំរើនសាមឌី ប្រមូលទិញពីប្រជាពលរដ្ឋនៅភូមិតាស្អាង ហើយបានប្រគល់ប្រាក់ឲ្យប្រជាពលរដ្ឋអស់ហើយ។ចំណែកការជីករណ្តៅយកអាចម៍ដីគឺជីកនៅលើរណ្តៅចាស់ ហើយយកអាចម៍ដីចាក់លើភ្លឺរណ្តៅចាស់ផងដើម្បីអភិវឌ្ឍន៍ធ្វើជារមណីយដ្ឋានផ្ទះទឹកឬខ្ចុះលក់ដូរហើយអាចម៍ដីមួយផ្នែកទៀតចាក់លើដីចាស់ដែលបានចាក់កាលពីឆ្នាំមុនដែលបានសុំច្បាប់ពីអាជ្ញាធរនិងមន្ទីរពាក់ពន្ធ័អនុញ្ញាតិរួចហើយ។

ប្រភពដដែលបានបន្តថាៈចំពោះប្រជាពលរដ្ឋភូមិតាស្អាងព្រួយបារម្មណ៍ខ្លាចបិទអូរផ្លូវទឹកលិចលំនៅឋានពួកគាត់នៅរដូវវស្សានោះគឺលោកបានទុកអូរស្មាច់នេះហើយនិងកាយដីជាប្រឡាយក្នុងអូរឲ្យបានជ្រៅមានផ្លូវទឹកហូមិនឲ្យស្ទះផ្លូវទឹកទេ។

ទាក់ទិនករណីខាងលើនេះដែរលោកវ ហែម សារិទ្ធិ អភិបាលស្រុកស្វាយជ្រំលោកបានមានប្រសាសន៍ថា បញ្ហានេះលោកនិងសួរទៅលោកប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តស្វាយរៀងថាតើប៉ះពាល់ដីព្រែកសាធារណៈដែរឬយ៉ាងណា? ហើយលោកនិងចុះទៅពិនិត្យមើលនិងរាយការណ៍ជូន អភិបាលខេត្ត។ រីឯលោកគឹមសាវុធប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តស្វាយរៀងបានឲ្យដឹងថា ការចាក់ដីនៅចំណុចជិតស្ពានអូស្មាច់ភូមិតាស្អាងនេះគឺបានចាក់លើចំណីព្រែក និងក្នុងព្រែកនៃដៃទន្លេវ៉ៃគោពិតប្រាកដមែនហើយលោកបានរាយការណ៍ជូន អភិបាលរងខេត្តទទួលបន្ទុក ដើម្បីពិនិត្យដោះស្រាយ។ អភិបាលខេត្តស្វាយរៀងបានឲ្យម្ចាស់អ្នកចាក់ដីផ្អាកការងារចាក់ដីសិននិងបង្កើតគណៈកម្មការចុៈពិនិត្យនិងធ្វើការវាស់វែងពីផលប៉ះពាល់ក៏ប៉ុន្តែដំណើរការនៃការងារចុះវាស់វែងមានលទ្ធផលឬដល់ណានោះទេ។

លោកគឹមពិសិដ្ឋប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មសំណង់ និងសុរិយោដីខេត្តបានមានប្រសាសន៍ថា លោកមិនបានដឹងបញ្ហាចាក់ដីលប់ព្រែកអូរស្មាច់នេះទេ ហើយអ្នកចាក់ដីនោះមានបណ្ណ័ ឬបានចុះបញ្ជីដីជាលក្ខណៈប្រពន្ធ័ហើយក៏លោកមិនអាចដឹងបានដែរសូមឲ្យសួរទៅមន្ត្រីសុរិយោដីស្រុកស្វាយជ្រំដែលជាអ្នកចុះវាស់វែងជាមួយគណៈកម្មការរដ្ឋបាលតំបន់វិនិច្ឆ័យភូមិតាស្អាងទើបច្បាស់។

បើតាមមន្ត្រីសាលាខេត្តម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ឯកឧត្តមអភិបាលខេត្តបានចេញបញ្ជាឲ្យផ្អាកការចាក់ដីនិងជីករណ្តៅយកអាចម៍ដីទៀតហើយបានផ្អាកមួយរយៈដែរមិននឹកស្មានថា ពួកគេហ៊ានផ្គើនបែបនេះទេ។

បើតាមមន្រ្តីជំនាញម្នាក់បានបង្ហើបឲ្យដឹងថា ការចាក់ដីលប់ព្រែកនិងចំណីព្រែកដៃទន្លេវ៉ៃគោនេះគឺមានទទំហំប្រមាណ៤ហិកតា ចាប់ពីគល់ស្ពានអូរស្មាច់ទៅដល់ផ្ទះអ្នកភូមិតាស្អាងគឺមានប្រវែងជាង៧០០ម៉ែត្រមានទទឹងជិត២០០ម៉ែត្រមានរណ្តៅដីចំនួន៤រណ្តៅជីកដល់ក្បាលប្រែត្រសូមលោកប្រធានមន្ទីររ៉ែនិងឋាមពលខេត្តចុះទៅមើលផងទាន។ទាក់ទិនករណីនេះដែរមិនអាចសុំការបំភ្លឺពីលោកទេពចំរើន សាមឌីបានទេនាព្រឹកថ្ងៃទី១២ មីនា ឆ្នាំ២០២០នេះ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជុំ​តាម​អន​ឡាញ និយាយ​គ...

ដោយៈ ប​.​ខុន​/​ភ្នំពេញៈ ក...

ដំណាំ​ខ្ទឹម​ឆ្នាំនេះ មាន​...

ដោយៈ ទេ​ពក​ង្រី/កំពង់ឆ្នា...

ការិយាល័យ​ឥណទាន​នៅ​កម្ពុជ...

​ដោយៈ ជា សីហៈ / ភ្នំពេញ​:...

មន្ត្រីជាន់ខ្ពស់​កម្ពុជា​...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...