ស្នងការក្រុងព្រមានអនុវត្តវិន័យ ចំពោះ អធិការខណ្ឌទាំង១៤ រឿង បទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានរបស់ខ្លួន

ដោយ:មុន្នីរ័ត្ន/ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គ ស្នងការរង នគរបាលជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញ បាន ជំរុញ ឱ្យកម្លាំង នៅតាម បណ្តា អធិការដ្ឋាន នគរបាល ខណ្ឌ ទាំង ១៤ និង កម្លាំង ការិយាល័យ នគរបាល ប្រឆាំង គ្រឿងញៀន ត្រូវ បន្ត ចេញ ប្រតិបត្តិ ការបង្ក្រាប បទល្មើស គ្រឿងញៀន ឱ្យមាន ប្រសិទ្ធភាព ដើម្បី រក្សា សន្តិសុខ សុវត្ថិភាព សង្គម កាន់ តែ ប្រសើរ ជាមួយនឹង ការព្រមាន អនុវត្ត វិន័យ ចំពោះ អធិការ តាម ខណ្ឌ ដោយ អនុវត្តតាម បទបញ្ជា របស់ ឯកឧត្តម នាយ ឧ ត្ត ម សេនីយ៍ សន្តិ បណ្ឌិត នេ ត សាវឿន អគ្គស្នងការ នគរបាល ជាតិ ក្នុងករណី រកឃើញ បទល្មើស គ្រឿងញៀន កើតឡើង នៅតាម ក្លឹប រង្គសាល កម្សាន្ត នៅក្នុង ភូមិសាស្ត្រ គ្រប់គ្រង របស់ខ្លួន មិន រាយការណ៍ និង មិន ធ្វើការ បង្ក្រាប បែរជា កម្លាំង ពី ថ្នាក់លើ ចុះទៅ បង្ក្រាប ជំនួស នោះ វិញ ។

ការព្រមាននេះ ក្នុង ពិធី ប្រកាស ផ្ទេរ ភារកិច្ច តែងតាំង មុខតំណែង និង ដំឡើង ឋានន្តរសក្តិ ជូន មន្ត្រីនគរបាល ជាតិ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ កាលពី ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២០ ។

កការព្រមានរបស់ស្នងការ នគរបាល រាជធានី ភ្នំពេញ ក្រោយ គេ មើលឃើញថា ការបង្ក្រាប បទល្មើស គ្រឿងញៀន ធំៗ នៅតាម ក្លឹប រង្គសាល កម្សាន្ត នៅក្នុង រាជធានី ភ្នំពេញ កន្លងមក គឺ កម្លាំង ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ បាន ចុះទៅ បង្ក្រាប សម្រេច បានជា បន្ត បន្តបន្ទាប់ ដូចជា ក្លឹប កម្សាន្ត ប្លាយ នៅ ខណ្ឌ ជ្រោយចង្វារ , មជ្ឈមណ្ឌល កម្សាន្ត រ៉ុ ក នៅ ខណ្ឌចំការមន , ក្លឹប កម្សាន្ត លុច សារី នៅ ខណ្ឌដូនពេញ និង ក្លឹប កម្សាន្ត ម៉ៃ អា មី ជាដើម ។

លោកឧ ត្ត ម សេនីយ៍ ឯក ស ថេត ក៏បាន លើកឡើង ទៀតថា បញ្ហា បទល្មើស គ្រឿងញៀន ត្រូវតែ ចេញ បង្ក្រាប និង ទប់ស្កាត់ មិនត្រូវ ដកថយ នោះឡើយ ពីព្រោះ ជន ដែល ប្រព្រឹត្ត បទល្មើស គ្រឿងញៀន បាន ទៅធ្វើ សកម្មភាព បទល្មើស ផ្សេងទៀត បង្ក ប៉ះពាល់ អសន្តិសុខ សង្គម ។ បញ្ហា គ្រឿងញៀន វា ក៏បាន បង្ក ឱ្យ រង ផលប៉ះពាល់ គ្រោះថ្នាក់ ដល់ អនាគត យុវជន ដែលជា ទំពាំង ស្នង ប្ញ ស្សី ក្នុងការ ចូលរួម កសាង អភិវឌ្ឍ ប្រទេសជាតិ ។

សស្នងការក្រុងក៏បាន បញ្ជា ឱ្យមាន ការបង្ក្រាប និង ទប់ស្កាត់ បទល្មើស គ្រឿងញៀន នៅ ចំណុច បឹងកក់ ដែលជា តំបន់ ស្មុគស្មាញ ដោយ គ្រឿងញៀន និង នៅ ចំណុច ផ្សេងទៀត ដែលមាន សកម្មភាព លក់ ចែកចាយ ជួញដូរ គ្រឿងញៀន ។

ក្នុងឱកាស នោះ ផងដែរ ឧ ត្ត ម សេនីយ៍ ឯក ស ថេត ក៏បាន លើកឡើង និង កោតសរសើរ ដល់ កម្លាំង នគរបាល រាជធានី ភ្នំពេញ ដែល បាន អនុវត្ត ការងារ ការពារ ទប់ស្កាត់ និង បង្ក្រាប បទល្មើស ទូទៅ ទទួល បា លទ្ធផល ស្នាដៃ ល្អ ។ ជាពិសេស នៅ អំឡុង ខែកុម្ភៈ បទល្មើស ទូទៅ មានការ ថយចុះ ១០ ភាគរយ ដោយឡែក បទល្មើស ឧក្រិដ្ឋ ថយចុះ ៣៣ ភាគរយ ។ នេះ ជា ការរួម សហការគ្នា បានល្អ របស់ កម្លាំង នគរបាល រាជធានី ភ្នំពេញ ទើប ធ្វើឱ្យ បទល្មើស មានការ ថយចុះ ជា បន្តបន្ទាប់ ។

សូមបញ្ជាក់ថា មន្ត្រីនគរបាល ជាតិ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ១៣៨ រូប ត្រូវបាន តែង តាំ មុខតំណែង ដំឡើង ឋានន្តរស័ក្តិ និង ផ្ទេរ ភារកិច្ច ក្នុងនោះ បានប្រកាស តែងតាំង ផ្ទេរ ភារកិច្ច អធិការ នគរ ខណ្ឌ ច្បារអំពៅ ប្រកាស តែងតាំង តួនាទី នាយ នាយរង ការិយាល័យ អធិការរង នាយ នាយរង ប៉ុ ស្ថិ៍ នគរបាល រដ្ឋបាល នាយ នាយរង ផ្នែក សរុប ចំនួន ៥៧ រូប ។ ប្រកាស ដំឡើង ឋានន្តរសក្តិ ថ្នាក់ វរសេនីយ៍ឯក ០៤ រូប , វរសេនីយ៍ទោ ២២ រូប និង វរសេនីយ៍ត្រី ៥៥ រូប សរុប ៨១ នាក់៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

Spursឡើង​មក​លេខ​១ ក្រោយ​ស...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អញ្...

​ដោយៈ​តារា​រិ​ទ្ធ​-​គ...

យុទ្ធនាការ​ «​ស្អាត​ជា​ទម...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ករណី​ពុល​ស្រា​នៅក្នុង​ស្រ...

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្...