ACU អនុប្រធានការិយាល័យគាំទ្រមូលដ្ឋាននៃទីចាត់ការផែនការវិនិ យោគសាលាខេត្តកំពតចាប់ខ្លួន

ដោយៈមុនីរ័ត្ន/ភ្នំពេញ ៖ អង្គភាពប្រឆាំងងំពើពុករលួយបានចាប់ខ្លួនលោក ដែង សុវណ្ណាវុធ អនុប្រធានការិយាល័យគាំទ្រមូលដ្ឋាននៃទីចាត់ការផែនការវិនិយោគសាលាខេត្តកំពត ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ និងសំអាតប្រាក់។ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅពេលកំពុងផឹកស៊ីនៅអាហារដ្ឋានមួយកន្លែងឈ្មោះ “សប្បាយ សប្បាយ” ស្ថិតក្នុងភូមិគ្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ។

មន្ត្រីជាន់ខ្ពស់អង្គភាពប្រឆាំងអំពើពុករលួយបានថ្លែងប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី១២ ខែមីនា ថា ពិតជាមានការឃាត់ខ្លួនលោក ដែង សុវណ្ណាវុធ អនុប្រធានការិយាល័យគាំទ្រមូលដ្ឋាននៃទីចាត់ការផែនការវិនិយោគសាលាខេត្តកំពត។ ការចាប់ខ្លួននេះ គឺដោយសារមានពាក្យបណ្តឹងជាច្រើនបានប្តឹងលោក ដែង សុវណ្ណាវុធ ពាក់ព័ន្ធនិងការកិបកេងលុយមូលនិធិសម្រាប់ការអភិវឌ្ឍមូលដ្ឋាន។

លោកសុត ធា អគ្គនាយកប្រតិបត្តិការអង្គភាពប្រឆាំងអំពើពុករលួយបានថ្លែងប្រាប់រស្មីកម្ពុជាថា ការឃាត់ខ្លួនលោក ដែង សុវណ្ណាវុធ អនុប្រធានការិយាល័យគាំទ្រមូលដ្ឋាននៃទីចាត់ការផែនការវិនិយោគសាលាខេត្តកំពត ដោយសារមានពាក្យបណ្តឹងជាច្រើនពីការប្រើប្រាស់មូលនិធិសម្រាប់ប្រើប្រាស់អនុវត្តមូលដ្ឋាន ដូចជាធ្វើផ្លូវគ្រួសក្រហម ប្រឡាយ ជីកអណ្តូង ។ ក្នុងនាមគាត់ជាមន្ត្រីសាលាខេត្តទទួលបន្ទុកប្រចាំស្រុក (ក្នុងមួយស្រុកមានក្រុមហ៊ុន ៥ ទៅ ៦ក្រុមហ៊ុន គាត់តែងតែទាមទារពីក្រុមហ៊ុនពី ១០ ទៅ ៣០ភាគរយ នៃតម្លៃកិច្ចសន្យា។ ឧទាហរណ៍ ៣០០លានរៀល ទារ ៣០លានរៀល។ ហើយឲ្យក្រុមហ៊ុនបង់រំលស់ធនាគារឲ្យគាត់ និងនៅពេលគាត់ផឹកស៊ីនិងច្រៀងខារ៉ាអូខេជាមួយមិត្តភ័ក្តិរបស់គាត់ក៏ឲ្យកក្រុមហ៊ុនចេញលុយឲ្យ។ ការបង់រំលស់ធនាគាររបស់គាត់ ក៏គាត់ឲ្យក្រុមហុនចេញលុយឲ្យគាត់។

អគ្គនាយកប្រតិបត្តិការអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា “គាត់បានលុយអំពីពុករលួយ គាត់បានបំលែងទៅជាចលនទ្រព្យមួយចំនួន នេះបានបង្ហាញថា ទី១. ជាប់បទវិតិក្រម និងបទទី២. ដែលគាត់បំលែងទ្រព្យពុករលួយទៅជារបស់របរអីផ្សេង គឺជាបទសម្អាតប្រាក់”។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ២៦០ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ របស់លោក អ៊ី ឃាង ចៅក្រមស៊ើសួរ សាលាដំបូងខេត្តកំពត បានបញ្ជាក់ថា ឈ្មោះ ដែង សុវណ្ណាវុធ ភេទប្រុស កើតឆ្នាំ១៩៧៣ ជនជាតិខ្មែរ សាសនាព្រះពុទ្ធ កំរិតវប្បធម៌ចប់បាក់ឌុប មុខរបរជាអនុប្រធានការិយាល័យគាំទ្រមូលដ្ឋាន នៃទីចាត់ការផែនការវិនិយោគសាលាខេត្តកំពត។

បើតាមខ្លឹមសារដីកាបង្គាប់ឲ្យឃុំខ្លួននេះបញ្ជាក់ទៀតថា ឈ្មោះ ដែង សុវណ្ណាវុធ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ វីតិក្រម តាមមាត្រា៥៩២ និងមាត្រា៥៩៣ នៃក្រមព្រហ្មទណ្ឌ ដែលបានបញ្ញាត្តិនៅក្នុងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងបទសម្អាតប្រាក់ តាមមាត្រា៣ថ្មី និងមាត្រា២៩ថ្មី១ នៃច្បាប់ស្តីពីវិសោធនកម្ម មាត្រា៣ មាត្រា២៩ និងមាត្រា៣០ នៃច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និង​ហិរញ្ញ​ប្បទានភេរវកម្ម ប្រព្រឹត្តនៅខេត្តកំពត កាលពីអំឡុងឆ្នាំ២០១៦ រហូតដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អាវ​ម៉ា​រ៉ាដូ​ណា​ថ្ងៃ​យក​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ប្រធានាធិបតី​ប្រេ​ស៊ីល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បន្ទាប់​ពី​ម៉ាឡេស៊ី​ទិញ​វ...

​ប្រែ​សម្រួលៈ​វាសនា​/​គូ​...

រដ្ឋបាល​ខណ្ឌ​កំបូល ត្រួតព...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ក...