ស៊ុយអែត បន្តផ្តល់ជំនួយលើកកម្ពស់ការអប់រំ និងការស្រាវជ្រាវ អំពីសិទ្ធិមនុស្សនៅកម្ពុជា

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ស្ថានទូតស៊ុយអែត បានចុះកិច្ចព្រមព្រៀងមួយជាមួយវិទ្យាស្ថានរ៉ាអូលវ៉ាលេនបឺកសម្រាប់ច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌(RWI) ក្នុងគោលបំណងពង្រឹងសមត្ថភាពស្ថាប័នឧត្តមសិក្សានៅប្រទេស​កម្ពុជា ដើម្បីរួមចំណែកដល់ការផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស និងសមភាពយ៉េនឌ័រ។នេះបើតាមមន្ត្រីស្ថានទូតស៊ុយអែតប្រចាំកម្ពុជាប្រាប់អោយដឹងនៅថ្ងៃនេះ។

កិច្ចព្រមព្រៀងដែលមានរយៈពេល០៣ឆ្នាំ (២០២០-២០២២)នេះ មានទឹកប្រាក់ចំនួន៣០លានសេក (ប្រមាណជា ៣,២លានដុល្លារអាមេរិក)។ តាមរយៈកិច្ចព្រមព្រៀងនេះ វិទ្យាស្ថានរ៉ាអូលវ៉ាលេនបឺកនឹងបន្តគាំទ្រការអប់រំអំពីសិទ្ធិមនុស្ស សម្រាប់អ្នកធ្វើការសម្រេចចិត្តជំនាន់ក្រោយរបស់កម្ពុជា។ បន្ថែមពីនេះ វិទ្យាស្ថាន ក៏នឹងគាំទ្រដល់ការស្រាវជ្រាវវិស័យសិទ្ធិមនុស្សដោយរួមបញ្ចូលទាំងបញ្ហាយ៉េនឌ័រ និងបរិស្ថាន ព្រមទាំងជួយបង្កើតឲ្យមានវេទិកានានាដើម្បីរួមចំណែកធ្វើឲ្យមានភាពប្រសើរឡើងនៃការជជែកពិភាក្សា និងបង្កើនកិច្ចសហប្រតិបត្តិការរវាងវិស័យផ្សេងៗគ្នានៅក្នុងសង្គម។

លោក សាមូអែល ហ៊ូទីក ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិនៃស្ថានទូត​ស៊ុយអែតប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “សកម្មភាពការងាររបស់វិទ្យាស្ថានរ៉ា​អូលវ៉ាលេនបឺក បានរួមចំណែកយ៉ាងសំខាន់ដល់ការផ្សព្វផ្សាយចំណេះដឹងពាក់ព័ន្ធសិទ្ធិមនុស្ស សមភាពយ៉េនឌ័រ និងគោលការណ៍នៃនីតិរដ្ឋសម្រាប់ប្រជាពលរដ្ឋ និងវិស័យឯកជននៅក្នុងកម្ពុជាសម្រាប់រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ។”

លោក សាមូអែល បានបន្តទៀតថា៖ “យើងរីករាយក្នុងការបន្តសហការជាមួយវិទ្យាស្ថានរ៉ាអូលវ៉ាលេនបឺក។ ជំនួយគាំទ្រនេះ គឺស្របទៅនឹងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល​ស៊ុយអែតសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិជាមួយប្រទេសកម្ពុជា ក៏ដូចជាគោលនយោបាយដឹកនាំទៅរកលទ្ធិប្រជាធិបតេយ្យដោយផ្តោយយកការផ្សព្វផ្សាយ និងការការពារសិទ្ធិមនុស្សជាមូលដ្ឋាន។”

ចាប់តាំងពីឆ្នាំ២០១៣ វិទ្យាស្ថានរ៉ាអូលវ៉ាលេនបឺក បាន និងកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធដែលមានសមត្ថភាព និងអាណត្តិការងាររបស់ខ្លួនដើម្បីផ្តល់ផលជាវិជ្ជមានដល់ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា លើផ្នែកអប់រំសិក្សា គោលនយោបាយ និងសម្រាប់ថ្នាក់អនុវត្ត។ វិទ្យាស្ថាន ក៏ចាប់ដៃគូជាមួយវិទ្យាស្ថាននានាដើម្បីបណ្តុះបណ្តាល និងអប់រំដល់អ្នកជំនាន់ក្រោយដែលធ្វើការសម្រេចចិត្តនៅក្នុងប្រទេសកម្ពុជា។ វិទ្យាស្ថានរ៉ាអូលវ៉ាលេនបឺក ធ្វើការជាមួយសាកលវិទ្យាល័យ និងវិទ្យាស្ថានដូចជា មជ្ឈមណ្ឌលសិក្សានីតិមនុស្សធម៌នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យបញ្ញាសាស្ត្រ សាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច សាកលវិទ្យាល័យបាត់ដំបង សាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ និងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។

លោកស្រី ហាន់ណា ចនសិន នាយិកាវិទ្យាស្ថានរ៉ាអូលវ៉ាលេនបឺក មានប្រសាសន៍ថា៖“ពួកយើង កំពុងសំឡឹងទៅរកការបន្ត និងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសិទ្ធិមនុស្សនៅក្នុងប្រទេស កម្ពុជា។ ខ្ញុំមានអារម្មណ៍រីករាយដោយបានរួមចំណែកសម្រាប់ភាពជោគជ័យនៃការងារនេះ រហូតមកទល់នឹងបច្ចុប្បន្ន។ សមិទ្ធិផលនានាចេញពីបញ្ញាវន្តរបស់យើង គឺជាជាមូលហេតុដ៏ល្អមួយដែលយើងមានសុទិដ្ឋិនិយមសម្រាប់អនាគតអាចផ្តល់ដល់ប្រជាពលរដ្ឋកម្ពុជា៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

ស្ថានការណ៍ អាច​ប្រែប្រួល ...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...

​សម្តេច​តេ​ជោ ហ៊ុន សែន បង...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ថ្មីៗ! បញ្ជូនអ្នកបានរកឃេី...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖នៅល្...