Home ព័ត៌មានអន្តរជាតិ ដោយសារ​កូរ៉ូណ...

ដោយសារ​កូរ៉ូណា សហប្រជាជាតិ​លើក​ពេល​កិច្ចប្រជុំ​ធំ​២ និង​រដ្ឋមន្ត្រី​G7​ដូរ​មក​ប្រជុំ​តាម​វីដេអូ​ខន់​ហ្វឺ​រិន​

​អង្គការសហប្រជាជាតិ​បាន​លើក​ពេល​កិច្ចប្រជុំ​ធំ​២​នៅ​ក្រុង​ញូវយ៉ក​ដោយសារតែ​មាន​ការព្រួយបារម្ភ​អំពី​វីរុស​កូរ៉ូណា​។​

​អ្នកនាំពាក្យ​សហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១១​មីនា​ថា មិន​មាន​សេចក្តីរាយការណ៍​អំពី​ការ​កើត​មាន​វីរុស​កូរ៉ូ​ណានៅ​ស្នាក់ការ​អង្គការសហប្រជាជាតិ​​ទេ​តែ​គ្រូបង្រៀន​ម្នាក់​នៅ​សាលា​អន្តរជាតិ​របស់​អង្គការសហប្រជាជាតិ​មួយ​នៅ​ចម្ងាយ​ប្រមាណ​ជាង​១​គីឡូម៉ែត្រ​ពី​វា ត្រូវ​បាន​ពិនិត្យឃើញ​មាន​វីរុស​ឆ្លង​នេះ​។​

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការ​សហប្រជាជាតិ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាតិ បាន​និយាយថា​សមាជិក​ក្រុមប្រឹក្សា​ទាំង​១៥​បាន​យល់ព្រម​កាត់បន្ថយ​បុគ្គលិក​នៅ​កិច្ចប្រជុំ​នានា និង​ដូរ​ការប្រឹក្សា​យោបល់​ពី​បន្ទប់​តូច​ទៅ​កាន់​សាក​ធំៗ ដើម្បី​បាន​បរិវេណ​ធំ​ទូលាយ​ដោយសារតែ​ការផ្ទុះ​​ជម្ងឺឆ្លង​។​

​ក្នុងពេល​ជាមួយគ្នា ក្រសួងការបរទេស​អាម៉េរិ​ក​បាន​និយាយថា ជំនួប​រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​G7​ដែល​គ្រោង​ធ្វើ​នៅ​ទីក្រុង​ភី​ត​ស្បឺក​នៅ​ខែ​នេះ​នឹង​ដូរ​​មក​ជា​ជំនួប​តាម​វីដេអូ​ខន់​ហ្វឺ​រិន​ដោយសារតែ​មាន​ការបា​រ​ម្ភ​អំពី​វីរុស​៕​ប្រែ​សម្រួល​៖​វាសនា​

ស្ត្រី​ម្នាក់​ឆែក​មើល​ទូរស័ព្ទ​នៅ​វិថី​ធ្លាប់តែ​មាន​មនុស្ស​ណែន​នៅក្នុង​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​១១​មីនា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បុរស​ម្នាក់​ជិះ​កង់​ហាត់ប...

ដោយៈ ស​រិ​ទ្ធ​/​កណ្ដាលៈ ប...

​ក្រសួងសុខាភិបាល​ណែនាំ​ពង...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

អាជ្ញាធរ​ខណ្ឌដង្កោ អំពាវន...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ន...

ប្រទះឃើញ​សព​នារី​ម្នាក់អណ...

​ដោយៈ ទេ​ពក​ង្រី/កំពង់ឆ្ន...