Home ព័ត៌មានជាតិ អាជ្ញាធរជាតិអ...

អាជ្ញាធរជាតិអប្សរាចូលរួមអបអរសាទរដែលកម្ពុជាត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្ដរជាតិល្អបំផុត

ដោយ:បាយ័ន/សៀមរាប ៖ អាជ្ញាធរជាតិអប្សរា សូមសម្ដែងនូវការអបអរសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ក្នុងឱកាសដែល កម្ពុជាត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្ដរជាតិល្អបំផុត (Best Destination-Heritage International) ដែលផ្តល់ដោយសមាគមអ្នកសរសេរអំពីការធ្វើដំណើរក្នុងតំបន់ប៉ាស៊ីហ្វិក (Pacific Area Travel Writers Association-PATWA)។

ទន្ទឹមនឹងនេះ អាជ្ញាធរជាតិអប្សរាប្តេជ្ញាបន្តអនុវត្តនូវភារកិច្ចរបស់ខ្លួនក្នុងការលើកតម្លៃលេចធ្លោជាសកលរបស់រមណីយដ្ឋានអង្គរ និងរក្សាភាពទាក់ទាញជាពិសេសរបស់តំបន់សៀមរាបអង្គរដើម្បីកំណើនវិស័យទេសចរណ៍និងសេដ្ឋកិច្ចជាតិ។

នេះជាការបញ្ជាក់ដោយអាជ្ញាធរជាតិអប្សរានៅរសៀលថ្ងៃទី១២ ខែមិនាឆ្នាំ២០២០នេះ។ ដោយអាជ្ញាធរលើកឡើងថា បេតិកភណ្ឌនេះមិនអាចខ្វះបានឡើយចំពោះចំណីអារម្មណ៌របស់មនុស្សគ្រប់ជាតិសាសន៌ ដែលគេឃើញហើយ ចង់មកឃើញជាញឹកញាប់ថែមទៀត៕/B


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...