ដាំកូនឈើអនុស្សាវរីយ៍មុខបណ្ណា​ល័យ​សម្តេចក្រឡាហោម ស ខេងក្នុងពិធីបុណ្យទន្លេលើកទី៦ខេត្តបាត់ដំបងឆ្នាំ២០២០

ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី១២ ខែមីន ឆ្នាំ២០២០ នៅមុខបណ្ណាល័យសម្តេចក្រឡាហោមស ខេងត្រើយខាងកើតមានរៀបចំពិធីដាំកូនឈើអនុស្សាវរីយ៍មុខបណ្ណា​ល័យសម្តេចក្រឡាហោមក្នុងពិធីបុណ្យទន្លេលើកទី៦ ខេត្តបាត់ដំបងឆ្នាំ២០២០ ក្រោមអធិបតីភាពលោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រួសងទេសចរណ៍ លោក អ៊ុយ រីប្រធានក្រុមប្រឹក្សាខេត្ត និងលោកងួន រតនៈ អភិបាលខេត្ត។

ចូលរួមក្នុងពិធីនេះដែរមានលោកអភិបាលរងខេត្តសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុង អភិបាលរង ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីរាជការមន្ត្រីរដ្ឋបាលព្រៃឈើបាត់ដំបងឪនិងសិស្ស និស្សិតជាង២០០នាក់។

លោកងួន រតនៈ អភិបាលខេត្តបានបញ្ជាក់ពិធីដាំកូនឈើនៅលើសួនសម្ដេចក្រឡា​ហោម ស ខេង បានលើកកម្ពស់សោភ័ណភាពបានមួយកម្រិតនិងផ្តល់ប្រយោជន៍សម្រាប់បងប្អូនមកដើរលេងកម្សាន្ត មកហាត់ប្រាណលើសួនច្បារនេះ។ ការដាំដើមឈើនា
ឱកាសនេះរដ្ឋបាលខេត្តបានបំផុសដល់ប្រជាពលរដ្ឋអំពីអត្ថន័យនៃពាក្យដាំដើមឈើគឺមនុស្សម្នាក់ដើមឈើមួយដើមព្រមទាំងចលនាជម្រុញឲ្យៅកូសា្វមីភរិយាដែលទើបរៀបការថ្មីតាមរយះការបង្កើតឲ្យមានសួនអាពាហ៍ពិពាហ៍ឆ្លងដែន។រដ្ឋបាលខេត្តសង្ឈឹមយ៉ាងមុតមាំថាបងប្អូនទាំងអស់គ្នាចលនានេះនេះឲ្យក្លាយជាទីក្រុងបៃតងដែលចង់រស់នៅនិងចង់ធ្វើការនៅក្នុងកម្មវិធីនេះយើងដាំដើមផ្ការំដួលជានិមិត្តរូបតែ៩ដើមហើយរដ្ឋបាលខេត្តនៅមានទីតាំងដ៍ធំិដាំដើមឈើរាប់ពាន់ដើមលើផ្ទៃដីជិត៥ហិកតានៅប្រាសទឯកភ្នំ។ថ្ងៃក្រោយកន្លែងនេះក្លាយជាសួនអាពាហ៍ពិពាហ៍។អ្នកណាសុំរៀបការថ្មិមេឃុំត្រូវឲ្យអ្នកទាំង២ដាំកូនឈើមួយដើមទុកជាអនុស្សាវរីយ៍ហើយបើលែងលះគ្នាមិនអាចកាប់ចោលទេ។

បន្តមកលោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ័មានប្តសាសន៍ថា ទឹកទន្លេជាប្រភពចិញ្ចឹមជីវិតប្រជាពលរដ្ឋ។ តាំងពីបុរាណកាលមកទន្លេគឺជាអំណោយធម្មជាតិ ដែលជាការរួមចំណែកយ៉ាងសំសំខាន់នៃការស់នៅរបស់ប្រជាពលរដ្ឋ និងជាការជួយយកអាសារគ្នាផង។ ទឹកទន្លេបានផ្សាភ្ជាប់ប្រទេសនានាដែលហូបទឹកទន្លេតែមួយឲ្យក្លាយជាសហគមន៍រួមភាសាតែមួយ ដែលប្រកបដោយសមធម៌ជួយយកអាសារគ្នាដោយស្មោះស្ម័គ្រនិងស្និទ្ធស្នាលក្នុងគ្រួសារតែមួយ។

ទន្ទឹមនឹងនេះ សម្បូរទៅដោយសក្តានុពលទេស​ចរណ៍តាមដងទម្លេ បាននឹងកំពុងធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ជាតិនិងអន្តរជាតិប្រកបដោយឧត្តមភាព និងភាពទាក់ទាញខ្ពស់ និងថូលរួមចំណែកលើចក្ខុវិស័យរនបស់អាស៊ាន និងទេសចរណ៍ថ្នាក់ពិភពលោក។ ស្របតាមទេសចរណ៍តាមដងទន្លេពិសេសទន្លេមេគង្គបានក្លាយជាផលិតផលទេសចរណ៍ដ៍សំខាន់មួយសម្រាប់កម្ពុជា ក៍ដូចជាចូលរួមចំណែកទាក់ទាញទេសចរណ៍មកពីអាស៊ាន និងពិភពលោក។

ហេតុនេះហើយបានជារាជរដ្ឋាភិបាលបានកំណត់ប្រារព្ធពិធីបុណ្យទន្លេ ដែលបានក្លាយជាព្រឹត្តការណ៍ទេសចរណ៍ថ្មីមួយទៀត ដែលកម្ពុជាមិនត្រឹមតែចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍និងថែទាំដងទន្លេប៉ុណ្ណឹងទេ គឺត្រូវចូលរួមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតាមតំបន់ទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវច្បាស់លាស់ដោយឈរលើតុល្យភាពរបស់ប្រជាពលរដ្ឋមូលដ្ឋានដែលបានឆ្លុះបញ្ចាំងតាមរយៈ “ទន្លេនៃសន្តិភាព ទន្លរនៃវិបុលភាព៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular